អន្ដរជាតិ៖ ស្ថានទូតអាមេរិក បានបើកដំណើរការឡើងវិញក្នុងទីក្រុងគីវ រយៈពេលមួយខែបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបោះបង់បំណងរបស់ពួកគេក្នុងការដណ្តើមយករដ្ឋធានីនេះ និងរយៈពេលបីខែបន្ទាប់ពីត្រូវបានបិទ។
បុគ្គលិកស្ថានទូតរាប់សិបនាក់បានមកចូលរួម ខណៈទង់ជាតិអាមេរិកត្រូវបានបង្ហូតឡើង។
រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាអ៊ុយក្រែន ដោយមានជំនួយផ្នែកសន្តិសុខរបស់យើង បានការពារប្រទេសរបស់ពួកគេក្នុងការប្រឈមមុខទៅនឹងការវាយលុករបស់រុស្ស៊ី។
