ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន។ លោកជំទាវបណ្ឌិត ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ពីលោកជំទាវ Akmaral Sh Alnazarova រដ្ឋមន្រ្តីក្រសួងសុខាភិបាលកាហ្សាក់ស្ថាន។
សារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន ស្ថិតនៅក្នុងទីក្រុងអាស្តាណា (Astana)។ សារមន្ទីរនេះ ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ២០១៤ វាគឺជាសារមន្ទីរដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីកណ្តាល។ សារមន្ទីរនេះសាងសង់ឡើងដោយប្រើកញ្ចក់ពណ៌ខៀវ និងថ្មម៉ាបពណ៌ស ដោយបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសកាហ្សាក់ស្ថាន ចាប់តាំងពីសម័យបុរេប្រវត្តិ រហូតមកដល់បច្ចុប្បន្ន។














