នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
Selfie Travel Asia គឺជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍អន្តរជាតិ ព្រមទាំងដៃគូក្នុងវិស័យទេសចរណ៍។
ក្រុមហ៊ុននេះបានដំណើរការតាំងពីឆ្នាំ២០១៦ និងមានការិយាល័យនៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេសអេហ្ស៊ីប តួកគី អ៊ូសបេគីស្ថាន ថៃ វៀតណាម និងចិន។ ក្រុមហ៊ុនក៏មានកិច្ចសហការជាមួយភ្នាក់ងារទេសចរណ៍នានានៅក្នុងប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី អ៊ូសបេគីស្ថាន អាស៊ែបៃហ្សង់ និងកៀហ្ស៊ីស៊ីស្ថាន ផងដែរ៕




