សម្ដេចតេជោ ហ៊ុន សែន​៖ ឆ្កែបានជិះរទេះ! ស្នើសុំលើកលែងទោសឲ្យ​ខ្លួន និងក្រុមខ្លួន តើ​ទទួល​ស្គាល់​ថា​ខ្លួនមានទោសមែនទេ?

2026/10/18 11:19:36 am        250

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ​តាមរយៈ​បណ្ដាញសង្គម​ សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធាន​ក្រុម​​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជា បាន​បង្ហោះសារមួយ​ដោយ​ដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ»។

ខាងក្រោមជាសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ! កាលពីក្មេង​ខ្ញុំ​ឃើញ​ឆ្កែ​ខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។ ពេលឡើង​ជិះ​រទេះឃើញ​វា​ធ្វើ​មុខ​បែបឌឺ។ ក្រោយមកខ្ញុំតែងនិយាយថាអានេះ ធ្វើចរិត្តដូចឆ្កែបាន​ជិះរទេះ​សម្រាប់​មនុស្ស​ណា​ដែល​មាន​ចរិត្តបែបអំនួត។ ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រី ធុញទ្រាន់​ជាមួយ​អាម្នាក់​ធ្លាប់​ជាប់​គុក​ដែល​ខ្ញុំ​ហៅ(អាគុក)មកចង្អុលបង្ហាញចំណុចបង្គោលលេខ៥២ដល់៥៩នៃ ព្រំកម្ពុជា-ថៃ ដែល​អាគុក​វា​ចោទ​ថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ ឈ្មោះវាអាគុក​មួយ​នេះ​ធ្វើ​ចរិត្តដូចឆ្កែ បានជិះរទេះដោយស្នើសុំលើកលែងទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។ ការសុំលើក​លែង​ទោសមានន័យថា​ទទួលស្គាល់ថាខ្លួនមានទោសមែនទេ​អាគុក?

សំដី​បៀប​នេះ​ខ្ញុំ​ប្រើ​តែ​ជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក។ »

គួររម្លឹកថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានចេញសារលើបណ្ដាញសង្គមដោយផ្ដល់ឱកាសមាស និងធានាសុវត្ថិភាព ក៏​ដូច​ជា​ចំណាយ​ផ្សេងៗ ដល់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញ​ព្រំដែន ដែលមានការទទួលខុសត្រូវ ខណៈលោក និងក្រុម ច្រើនតែចោទ​ប្រកាន់​ត្រង់​តែ​ម្ដង​ទៅ​លើ​មន្ត្រី​ជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។ ដោយ លោក អ៊ុំ សំអាន លើកអំពីករណីព្រំដែន កម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទ​ប្រកាន់​ថា ការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេស នៃ​គណៈ​កម្មាធិការ​ព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិងអំណាច។

លុះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន តាមរយៈអន្តរការី​បាន​ផ្ញើលិ​ខិត​មួយច្បា​ប់ជូ​នសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នៅក្នុងលិខិតដែលប្រើឡូ​ហ្គោរដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានបង្ហាញពីចេតនាចង់ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ​ និងស្នើ សម្ដេចនាយករដ្ឋមន្ត្រី ធានាសុវត្តិភាព ទម្លាក់ចោលបទចោទ ព្រមទាំង​លើក​លែង​ទោស​ដល់​ប្រតិភូបក្សប្រឆាំងរបស់លោក៕

 

អត្ថបទដែលទាក់ទង

វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ
2026/10/18 01:52:00 pm        1
យុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
2026/10/18 01:04:11 pm        1
សហស្ថាបនិកក្រុមហ៊ុន Daubay​ Film Production៖ ស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
2026/10/18 12:33:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ

2026/10/18 01:52:00 pm
​ប្រជានេសាទនៅតំបន់ឆ្នេរ Michoacan របស់ម៉ិកស៊ិក ប្រឈមនឹងការមកដល់របស់ព្យុះសង្ឃរា Trudy
2026/10/18 01:29:04 pm
​UN ថា ភាគីសង្រ្គាមនៅស៊ូដង់ ពុំបានខិតទៅរកកិច្ចប្រជុំនោះទេ និងសូមជំរុញឲ្យបញ្ឈប់ការវាយប្រហារយានដ្រូន
2026/10/18 01:24:58 pm
​UN ជំរុញឲ្យជំនួយចូលដល់ស្រ្តីមានផ្ទៃពោះ ១៣.០០នាក់ នៅទីក្រុង Taiz របស់យេម៉ែន
2026/10/18 01:16:57 pm
​លោកស្រី Von der Leyen ៖ EU ​ស្នើសុំឲ្យទប់ស្កាត់ការនាំចូលពីវិស័យផ្សេងទៀតរបស់ចិន
2026/10/18 01:08:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/17 11:15:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/18 12:26:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm