អារ៉ាប៊ីសាអ៊ូឌីត​ស្នើសុំ​ឲ្យ​មាន​ផែនការ​សន្តិភាព​ថ្មី​នៅ​ប្រទេស​យេមែន​

2021/04/27 09:59:58 am        76

​អារ៉ាប៊ីសាអ៊ូឌីត​៖ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ស្នើ​សុំ​ ឲ្យ​មាន​ផែនការ​សន្តិភាព​ថ្មីដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល​ជិត ​៦​ឆ្នាំ​នៅ​ប្រទេស​យេមែន​។​ ពួកគេ​បាន​ស្នើ​សុំ​ឲ្យ​មាន​បទ​ឈប់​បាញ់ ​ណែនាំ​ដោយ​អង្គការសហប្រជាជាតិ រវាង​រដ្ឋាភិបាល​យេមែន​គាំទ្រ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត និង​ក្រុម​ឧទ្ទាម​ហ៊ូ​ធីគាំទ្រ​ដោយ​អ៊ីរ៉ង់។​

​ផែន​ការ​នេះ​ដែរ រួមបញ្ចូល​ទាំង​ការ​បើក​ទំនាក់ទំនង​ផ្លូវ​អាកាស និង​ផ្លូវទឹក​ឡើងវិញ ហើយ​នឹង​ចាប់​ផ្តើម​កិច្ចចរចា​នយោបាយ។​ ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​និយាយ​ថា ការ​ផ្តល់​ជូន​នេះ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ដកចេញ​ការ​បិទ​ច្រក​អាកាស និង​ផ្លូវទឹក​នោះ​ទេ។​ សំណើ​នេះ​ដែរ​ត្រូវ​បាន​ប្រ​កាស​ឲ្យ​ដឹង ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ ហ្វៃ​សាល់ ប៊ី​ន ហ្វា​ហាន នៅ​រាជធានី​រី​យ៉ា​ដ។ ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ដែល​គ្រប់គ្រង​តំបន់​ជាច្រើន​នៅ​យេមែនទទួលយក​សំណើ​ខាងលើ។​ ​ព្រះអង្គម្ចាស់ ហ្វៃ​សាល់ ប៊ី​ន មាន​បន្ទូល​ថា បទ​ឈប់​បាញ់​នឹង​ចូល​ជា​ធរមាន នៅ​ពេល​ណា​ដែល​ក្រុម​ឧទ្ទាម​ទទួលយក​សំណើ​មួយ​នេះ។​

​រដ្ឋាភិបាល​ទទួលស្គាល់​ដោយ​អន្តរជាតិ​របស់​យេមែន បាន​ស្វាគមន៍​ការ​ផ្តល់​ជូន​ផែនការ​ថ្មី ប៉ុន្តែ​ក្រុម​ឧទ្ទាម​ហ៊ូ​ធីបាន​និយាយ​ថា គំនិត​ផ្ដួចផ្ដើម​នេះគ្មាន​អ្វី​ថ្មី​នោះ​ទេ ហើយ​នឹង​មិន​អាច​ឈាន​ដល់​តម្រូវ​កា​រ​របស់​ពួកគេ ឲ្យ​ដកចេញ​ការ​បិទ​ផ្លូវ​អាកាស​​ក្នុង​រដ្ឋធានី​សា​ណា និង​ទីក្រុង​កំពង់ផែ​ភាគ​ខាងលិច​ហ៊ូ​ដេ​ដា។​

​លោក​ មហា​ម៉េ​ដ អាប់​ឌុល​សាឡា​ម អ្នកចរចា​សំខាន់​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ពួក​យើង​រំពឹង​ថា អារ៉ាប៊ីសាអ៊ូឌីត​នឹង​ប្រកាស​បញ្ចប់​ការ​បិទ​ច្រក​កំពង់ផែ និង​អាកាសយានដ្ឋាន ហើយ​នឹង​គំនិត​ផ្ដួចផ្ដើមអនុញ្ញាត​ឲ្យ​ចូល​នាវា​ ១៤​គ្រឿង​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​ចម្រុះ។​ លោក​បន្ត​ថា ភាគី​របស់​លោក​នឹង​បន្ត​និយាយ​គ្នា​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត សហរដ្ឋ​អាមេរិក និង​ប្រទេស​សម្រុះសម្រួល​អូម៉ង់ ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​យេមែន៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm