Everton វាយបក ២​គ្រាប់​ពីក្រោយយកឈ្នះ Crystal Palace ៣-២ ធានា​កៅអី​នៅ Premier League

2022/05/20 05:27:35 pm        274

​បាល់ទាត់៖ ​ក្រុមបាល់ទាត់ Everton បានបញ្ចប់​ការភ័យខ្លាច​ក្នុង​រដូវ​កាល​ដ៏​អាក្រក់​របស់ខ្លួន​ ក្រោយ​វាយបក​ពីក្រោយ ២​គ្រាប់រហូត​យកឈ្នះ Crystal Palace ៣-២ វិញ​ធានាបាន​កៅអី​នៅ​ក្របខណ្ឌ​កំពូល English Premier League រដូវ​កាល​ក្រោយ​។

​​Everton ដែល​ដឹកនាំ​ដោយ Frank Lampard នឹង​បន្ត​រក្សាខ្លួន​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស​ក្នុង​រដូវ​កាល​ទី៦៨ របស់ខ្លួន​ទៀត តែ​ក៏ត្រូវ​ក្រុម​ភ្ញៀវ​បំភ័យ​ដែរ​បន្ទាប់ពី Jean-Philippe Mateta និង Jordan Ayew ស៊ុត​បាន​ម្នាក់​ ១គ្រា​ប់​ឱ្យ Crystal Palace នាំមុខ​មុន ២គ្រាប់​ក្នុង​វគ្គ​ទី១​។ ​​តែ​វគ្គ​ទី២ ក្រោយ​លេង​បាន ៩នាទី​ខ្សែការពារ Michael Keane ក៏​តប​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី៥៤ មុនពេល​ដែល Richarlison តាម​ស្មើ ២-២ នៅ​នាទី​ទី៧៥​។ ​​មិនត្រូវ​តែ​តាម​ស្មើ ខ្សែប្រយុទ្ធ​អង់គ្លេស Dominic Calvert-Lewin គឺជា​អ្នក​តែ​ត​សំរេច​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ Everton ទទួលបាន​ ៣ពិន្ទុ​ដ៏​មាន​សារសំខាន់​លើស​អ្វីៗ​ទាំងអស់​ ក្នុងការ​រក្សាខ្លួន​នៅ​ក្របខណ្ឌ​កំពូល​រដូវ​កាល​ក្រោយ​។

​​សូម្បីតែ​អ្នកគាំទ្រ​ក៏​មិនអាច​ទប់​អារម្មណ៍​ត្រេកអរ​បាន និង​សប្បាយចិត្ត​ដូច​ឈ្នះ​ពាន ដោយ​នាំគ្នា​រត់​ចូល​ទីលាន​អបអរ​ជ័យជំនះ​ជាមួយ​កីឡាករ​។ ​ទិដ្ឋភាព​នេះ​ក៏បាន​ធ្វើឱ្យ Everton នឹកឃើញ​ពី​អតីតកាលដែល​ធ្លាប់​ប្រហោង​ពោះ​ប៊ិះ​ធ្លាក់​ទៅ​ក្របខណ្ឌ​ទី២ ពីរលើក​នៅ​ឆ្នាំ១៩៩៤ និង ១៩៩៨​។ ​​Everton ក៏​សង្ឃឹមថា​នឹងមិន​មានរឿង​នេះ​កើតឡើង​ម្តងទៀត​ដែរ បន្ទាប់ពី​ការវិនិយោគ​លើ​ការ​ទិញដូរ​កីឡាករ និង​ផ្លាស់​ទៅកាន់​កីឡដ្ឋាន​ថ្មី​នៅ​ឆ្នាំ២០២៤​។ ​​ដោយឡែក​លទ្ធផល​ផ្សេងទៀត​យប់មិញ Chelsea ១-១ Leicester City នៅ Stamford Bridge និង Burnley ស្មើ​នៅ​ទឹកដី Aston Villa មានន័យថា Leeds ធ្លាក់​ទៅ​ឈរ​តំបន់​គ្រោះថ្នាក់​រង់ចាំ​ប្រកួត​ចុងក្រោយ​ថ្ងៃអាទិត្យ​នេះ ដើម្បី​អ៊ុត​រវាង Leeds រឺ Burnley ដែល​ត្រូវ​កាត់ចោល​ទៅ​ក្របខណ្ឌ League Championship៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm