សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ

2026/10/19 01:44:16 pm        170

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយគណៈប្រតិភូចំនួនពីរក្រុមផ្សេងគ្នា ដើម្បីពង្រឹងទំនាក់ទំនងអន្តរជាតិ និងទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។

ក្នុងជំនួបដំបូងនាព្រឹកនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបជាមួយ ឯកឧត្តម Gordan Grlic-Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមជម្រាបថា គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ ទំនាក់ទំនងទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋក្រូអាស៊ី កំពុងមានភាពរីកចម្រើនយ៉ាងខ្លាំង និងឈានដល់របត់ប្រវត្តិសាស្ត្រថ្មីមួយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតជាន់ខ្ពស់ និងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង។

ជាក់ស្ដែង ទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ របស់ឯកឧត្តមបណ្ឌិត Gordan Grlic-Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី បាននិងកំពុងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមត្រូវបានអនុញ្ញាតឱ្យចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រ នរោត្តម សីហមុនី និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាព្រឹកនេះ។

ជំបួបបន្ទាប់ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបជាមួយ លោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា (Iwona Kmiecik) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្រុមហ៊ុន IM Capital Holding ជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ដែលផ្តោតលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រណីតនៅកម្ពុជា ជាពិសេសនៅតំបន់កោះរ៉ុង ខេត្តព្រះសីហនុ។ សកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន ការវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍគម្រោងសណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មបដិសណ្ឋារកិច្ច៕


អត្ថបទដែលទាក់ទង

កម្ពុជា-ក្រូអាត ជំរុញ​​កិច្ច​សហប្រតិបត្តិការនិង​​ នវានុវត្តន៍ ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ដោយ​សារ​យុទ្ធភណ្ឌគ្រឿងផ្ទុះ ​​​
2026/10/19 06:21:00 pm        1
សម្តេច ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
2026/10/19 05:53:52 pm        1
ថ្នាក់ដឹកនាំអន្តរក្រសួង កោតសរសើរ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ
2026/10/19 05:50:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន

2026/10/19 07:10:14 pm
​ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
2026/10/19 07:07:02 pm
​ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
2026/10/19 07:05:08 pm
​រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
2026/10/19 06:39:53 pm
​និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
2026/10/19 06:37:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm