កូរ៉េខាងជើង៖ ខ្លួន​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​ COVID-19 ខណៈ​ករណី​ជំងឺ​​គ្រុនក្ដៅ​កើន​ឡើង​ជាង​ 2​លាន​នាក់​

2022/05/20 06:28:40 pm        730

​កូរ៉េខាងជើង​៖ កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​កំពុង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាលដាល​វីរុស Covid-19 ដែល​ប្រទេស​នេះ​បាន​ប្រកាស​លើកដំបូង ខណៈ​មនុស្ស​មាន​រោគសញ្ញា​គ្រុនក្ដៅ​បាន​កើន​ឡើង​ជាង​ 2​លាន​នាក់​។

​យោង​តាម​សារព័ត៌មាន​រដ្ឋ KCNA បាន​ឲ្យ​ដឹង​ថា ប្រទេស​ឯកា​មួយ​នេះ​បាន​រាយការណ៍​ថា ​មាន​មនុស្ស​ដែល​មាន​រោគសញ្ញា​គ្រុនក្ដៅ​ជាង​ 263,370​នាក់ និង​មនុស្ស​ស្លាប់​ថ្មី​ 2​នាក់​បន្ថែម​ទៀត ​ដែល​នាំ​ឲ្យ​ចំនួន​មនុស្ស​មាន​ជំងឺ​គ្រុនក្ដៅ​ហក់​ឡើង​ដល់​ជាង 2.24​លាន​នាក់​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ រួម​ទាំង​អ្នក​ស្លាប់​សរុប​ចំនួន​ 65នាក់។ សារព័ត៌មាន​នេះ​ពុំបាន​រាយការណ៍​ទេ​ថា​ តើ​ករណី​ទាំងនោះ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ឬ COVID-19 ឬ​អត់​។​ ទោះបី​មាន​ករណី​ឆ្លង​ច្រើន​ក្ដី តែ​កូរ៉េខាងជើង​បាន​និយាយ​ថា ការងារ​ស្រែចម្ការ​នៅតែ​បន្ត ចរន្ត​ការងារ​នៅ​តាម​រោងចក្រ​ផ្សេងៗ​នៅ​តែ​ដំណើរការ​តាម​ធម្មតា ហើយ​ប្រទេស​នេះ​គ្រោង​រៀបចំ​ពិធី​បុណ្យ​សព​អតីត​ឧត្ដមសេនីយ៍​មួយ​រូប​ទៀត​ផង​។

​ការ​ហក់​ឡើង​ករណី​ឆ្លង និង​កង្វះ​ប្រភព​វេជ្ជសាស្ត្រ និង​វ៉ាក់សាំង​ បាន​នាំ​ឲ្យ​ទីភ្នាក់ងារ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​ប្រជាជន​ជាង ​25​លាន​នាក់​របស់​ប្រទេស​កូរ៉េខាងជើង ខណៈ​ដែល​ក្រុម​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ការ​ឆ្លង​រាលដាល​ដោយ​គ្មាន​ការទប់ស្កាត់​អាច​ហក់​ឡើង ​រហូត​មាន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីៗ​គ្រោះថ្នាក់​ជាង​នេះ​ទៀត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm