កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងជួបជុំ សួរសុខទុក្ខ ថ្នាក់ដឹកនាំ រចនាសម្ព័ន្ធ សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច នៅឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
មានព្រះបន្ទូលទៅកាន់ សមាជិកសមាជិកា អ្នកគាំទ្រ ព្រះអង្គម្ចាស់ បានថ្លែងនូវការកោតសរសើរ ចំពោះទឹកចិត្តយ៉ាងប្តូរផ្តាច់ ស្មោះស្ម័គ្រ និងបានបម្រើការងារគណបក្សហ៊្វុនស៊ិនប៉ិច នៅមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវ ។
ព្រះអង្គ ក៏បានអំពាវនាវ ឱ្យសមាជិកសមាជិកា រួមគ្នាការពារ សុខសន្តិភាព ស្ថិរភាពសង្គម និងសូមឱ្យប្រជារាស្ត្រ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។



