សហព័ន្ធ​ព័រទុយហ្គាល់​ពិន័យ​ CR7 ដោយព្យួរសិទ្ធិ ៣០ថ្ងៃ ចំពោះការចាកចេញពីជំរំហ្វឹកហាត់

2026/10/20 01:16:50 pm        113

Cristiano Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ពិន័យព្យួរសិទ្ធិរយៈពេល ៣០ ថ្ងៃ និងជាប្រាក់ ២៥៥ អឺរ៉ូ បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញការចាកចេញរបស់គេពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ​ កាលពីចុងខែកញ្ញា។

ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថាមានការខកចិត្តចំពោះគ្រូបង្វឹក Jorge Jesus បន្ទាប់ពីមិនបានចូលលេងក្នុងជ័យជម្នះរបស់ព័រទុយហ្គាល់លើន័រវែស ហើយបានដឹងថា ខ្លួននឹងមិនមានឈ្មោះក្នុងជម្រើសដំបូងសម្រាប់ការប្រកួតបន្ទាប់ទល់នឹងដាណឺម៉ាក។ ក្រោយមក គេបានចាកចេញពីជំរំហ្វឹកហាត់នៅទីក្រុង Copenhagen កាលពីថ្ងៃទី ៣០ ខែកញ្ញា។

Ronaldo បានចោទប្រកាន់លោក Jesus ថាបានមិនគោរពពាក្យសន្យា ពាក់ព័ន្ធនឹងតួនាទីរបស់គេក្នុងក្រុម ដោយលើកឡើងថា​ នេះជាការបាត់បង់ទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា លោក Jesus បានបដិសេធថា លោកមិនបានសន្យាអំពីពេលវេលាចូលលេងរបស់ Ronaldo នោះទេ។

ក្រោយហេតុការណ៍នេះ Ronaldo បានចេញមុខសុំទោសជាសាធារណៈ និងទទួលស្គាល់ថា ខ្លួនសមនឹងទទួលការពិន័យ។

ទន្ទឹមនឹងនេះ ការអនុវត្តទោសព្យួរសិទ្ធិនៅតែជាចំណុចដែលត្រូវតាមដាន ខណៈរបាយការណ៍មួយចំនួនបង្ហាញថា Ronaldo អាចត្រឡប់មកជួយក្រុមជម្រើសជាតិវិញ សម្រាប់ការប្រកួតអន្តរជាតិនៅខែវិច្ឆិកា។

ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់គ្រោងជួបដាណឺម៉ាកនៅថ្ងៃទី ១៤ ខែវិច្ឆិកា មុនធ្វើដំណើរទៅជួបវែលនៅបីថ្ងៃបន្ទាប់។

Ronaldo ជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយមាន ១៤៦ គ្រាប់។

សំណួរដ៏សំខាន់នៅពេលនេះគឺ តើ Ronaldo និងគ្រូបង្វឹកអាចដោះស្រាយជម្លោះនេះ ដើម្បីបន្តដំណើរជាមួយគ្នាក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់បានដែរឬទេ? អត្ថបទ៖ រស់ កាណាល់

អត្ថបទដែលទាក់ទង

UEFA បន្តដេញជើងលោក Infantino និង ទុកពេល ២សប្តាហ៍ឱ្យបញ្ចេញឯកសារសំខាន់ៗ និងឆ្លើយសំណួរពាក់ព័ន្ធនឹង FIFA
2026/10/20 02:29:21 pm        1
Tottenham ស្គាល់ជ័យជម្នះដំបូងក្នុងលីគរដូវកាលនេះក្រោយឈ្នះ Coventry ៣-១
2026/10/20 02:09:22 pm        1
សហព័ន្ធ​ព័រទុយហ្គាល់​ពិន័យ​ CR7 ដោយព្យួរសិទ្ធិ ៣០ថ្ងៃ ចំពោះការចាកចេញពីជំរំហ្វឹកហាត់
2026/10/20 01:16:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា

2026/10/20 08:52:12 pm
​គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
2026/10/20 08:44:05 pm
​កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
2026/10/20 08:03:43 pm
​UNHCR៖ មនុស្ស​ជាង ២៥០.០០០នាក់ បានភៀសខ្លួននៅយេម៉ែន តាំងពីខែសីហា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង​ក្លា​
2026/10/20 07:30:54 pm
​លោក Rubio៖ អាមេរិកនឹងពិភាក្សាលើការចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡាជាមួយក្រុមហ៊ុនឥណ្ឌា Reliance
2026/10/20 07:05:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm