Tottenham ស្គាល់ជ័យជម្នះដំបូងក្នុងលីគរដូវកាលនេះក្រោយឈ្នះ Coventry ៣-១

2026/10/20 02:09:22 pm        122

ក្រុម Tottenham Hotspur បានកត់ត្រាជ័យជម្នះលើកដំបូងក្នុងរដូវកាលនេះនៅក្របខណ្ឌ Premier League ដោយបានយកឈ្នះក្រុម Coventry City ក្នុងទឹកដីរបស់ខ្លួន ៣-១ និងរើចេញពីបាតតារាង។

ខ្សែបម្រើ James Maddison ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Premier League ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ក្រោយរងរបួសសរសៃចងជង្គង់មុខ (ACL) បានស៊ុតបាល់មួយជើងយ៉ាងល្អឥតខ្ចោះនាំមុខមុននៅនាទីទី ១៤។

ឈានចូលវគ្គទីពីរ Coventry បានតាមស្មើវិញក្រោយលេងបានត្រឹម ៥ នាទីនៅពេលខ្សែការពារ Jan Paul van Hecke របស់ Tottenham បានបាត់បង់បាល់ ខណៈ Jack Rudoni ជាអ្នកស៊ុតតាមស្មើឱ្យក្រុមរបស់លោក Frank Lampard។

ទោះជាយ៉ាងណា ម្ចាស់ផ្ទះបាននាំមុខជាថ្មីនៅនាទីទី៥៨ ដោយ Omar Marmoush ជាអ្នករកគ្រាប់បាល់នេះ ដែលជាគ្រាប់ដំបូងរបស់គេឱ្យ Tottenham ចាប់តាំងពីផ្ទេរមកពី Manchester City ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែសីហា។

Ben Davies បានបន្ថែមគ្រាប់ទី៣ នៅនាទីទី៩០+៥ ដោយស៊ុតបាល់ទាបពីខាងក្រៅតំបន់ពិន័យបញ្ចូលជ្រុងទី ធានាជ័យជម្នះសម្រាប់ Tottenham។

លើសពីនេះ Tottenham ក៏ទទួលបានដំណឹងល្អមួយទៀត ដោយខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែត Dejan Kulusevski បានចូលលេងជាកីឡាករបម្រុងនៅចុងការប្រកួត។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់គេ ចាប់តាំងពីរងរបួសជង្គង់ធ្ងន់ធ្ងរ ក្នុងការប្រកួតដែល Tottenham ចាញ់ Crystal Palace ០-២ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

ជ័យជម្នះនេះមានសារៈសំខាន់ខ្លាំងសម្រាប់ Tottenham ខណៈនេះគ្រាន់តែជាលើកទី៦ ប៉ុណ្ណោះក្នុងចំណោមការប្រកួតក្នុងទឹកដី Premier League ចំនួន ៣៧ លើក ដែលពួកគេអាចទទួលបានជ័យជម្នះ។

លទ្ធផលនេះបានជួយឱ្យ Tottenham ឡើងពីចំណាត់ថ្នាក់លេខ២០ មកកាន់លេខ១៦ ដោយមានគ្រាប់បាល់ចំណេញខ្ពស់ជាង Coventry City៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

UEFA បន្តដេញជើងលោក Infantino និង ទុកពេល ២សប្តាហ៍ឱ្យបញ្ចេញឯកសារសំខាន់ៗ និងឆ្លើយសំណួរពាក់ព័ន្ធនឹង FIFA
2026/10/20 02:29:21 pm        1
Tottenham ស្គាល់ជ័យជម្នះដំបូងក្នុងលីគរដូវកាលនេះក្រោយឈ្នះ Coventry ៣-១
2026/10/20 02:09:22 pm        1
សហព័ន្ធ​ព័រទុយហ្គាល់​ពិន័យ​ CR7 ដោយព្យួរសិទ្ធិ ៣០ថ្ងៃ ចំពោះការចាកចេញពីជំរំហ្វឹកហាត់
2026/10/20 01:16:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា

2026/10/20 08:52:12 pm
​គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
2026/10/20 08:44:05 pm
​កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
2026/10/20 08:03:43 pm
​UNHCR៖ មនុស្ស​ជាង ២៥០.០០០នាក់ បានភៀសខ្លួននៅយេម៉ែន តាំងពីខែសីហា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង​ក្លា​
2026/10/20 07:30:54 pm
​លោក Rubio៖ អាមេរិកនឹងពិភាក្សាលើការចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡាជាមួយក្រុមហ៊ុនឥណ្ឌា Reliance
2026/10/20 07:05:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm