ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកែការប្រឡងគ្រូមធ្យមសិក្សា ដើម្បី​អាចទាន់​ពេល​បើក​បវេសន​កាល​ឆ្នាំសិក្សាថ្មី

2026/10/20 02:57:36 pm        194

ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦នេះ បាន​ចាប់​ផ្តើម​ដំណើរ​ការ​កំណែ ​សន្លឹកកិច្ចការប្រឡង គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតអនុវិទ្យាល័យ និង​វិទ្យាល័យ​។ ដំណើរការកំណែនៅថ្ងៃ នេះ អាចគ្រោងប្រកាសលទ្ធផលនៅចុងសប្តាហ៍ ដើម្បីអាច​ពង្រាយ​គ្រូ​ប​ង្រៀន នៅតាមទីតាំងសាលារៀនដែលខ្វះ គ្រូទាន់ពេលវេលា សម្រាប់​ការ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី នៅដើមខែវិច្ឆិកាខាងមុខ។

ការប្រឡងបានបិទបញ្ចប់ ការធ្វើកំណែបានចូលមកដល់។ ការប្រឡង ក៏ដូចជាការធ្វើកំណែ ធ្វើ​ឡើង​ក្រោម​នីតិវិធី កំណត់ច្បាស់លាស់ ដោយប្រកាន់ខ្ជាប់​គោល​ការណ៍​រើស​បេក្ខជន​ដែល​មាន​សមត្ថ​ភាព​ពិត​ប្រាកដ មិនផ្អែកលើខ្សែ បក្សពួក ឬសំណូកសូកប៉ាន់ជាដាច់ខាត។

ក្នុងការធ្វើកំណែនៅថ្ងៃនេះ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការ ក្រសួង​មុខងារ​សាធារណៈ​បញ្ជាក់​ថា ​ការធ្វើកំណែ ជាដំណាក់កាលសំខាន់ មិនអាចធ្វេសប្រហែសជាដាច់ខាត។ ការកែ ការ​បូកពិន្ទុ ការស្រង់ពិន្ទុ ការផ្ទៀងផ្ទាត់ ធ្វើ ឡើងជាច្រើនវគ្គច្រើនសារ ក្រោម​ការ​ពិនិត្យ​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​ ទើបឈានដល់ការប្រកាសលទ្ធផលជាផ្លូវការ។ ការទាមទារ អនុវត្តបែបនេះ គឺដើម្បី​ការ​ពារ​កំហុស​ឆ្គងណាមួយកើតឡើង។ ឯកឧត្តមបញ្ជាក់ថា ការបូកខុសត្រឹម ១ ពិន្ទុ អាចធ្វើ​ឱ្យ​បេក្ខជន បាត់បង់ឱកាស។

ភ្ជាប់ជាមួយនីតិច្បាស់លាស់ក្នុងដំណាក់កាលកំណែនេះ ក្រសួងមុខងារសាធារណៈ ក៏នៅ​តែ​ផ្តល់​ឱកាស​ដល់​បេក្ខជន អាចដាក់ពាក្យស្នើសុំពិនិត្យមើលលទ្ធផលរបស់ខ្លួនផងដែរ ក្រោយ​ប្រកាស​លទ្ធផល​។

ការប្រឡងនេះ គឺរើសគ្រូអនុវិទ្យាល័យចំនួន ១ ២០០នាក់ និងរើសគ្រូវិទ្យាល័យចំនួនវិទ្យាល័យ ១ ៨០០នាក់។ បេក្ខជនប្រឡងជាប់ ត្រូវចេញបង្រៀនភ្លាមៗ នៅបវេសនកាលឆ្នាំសិក្សាថ្មី ខែ​វិច្ឆិកា​ខាងមុខ។ ស្របគ្នានឹងការចេញបង្រៀនភ្លាមៗនេះ បេក្ខជនក៏ត្រូវសិក្សាគរុកោសល្យ នៅ​សាលា​គរុកោសល្យ ពីវិធីសាស្ត្របង្រៀន ក្រមសីលធម៌ និងភាព​ចាំបាច់​នានា​ក្នុង​នាម​ជា​គ្រូ​បង្រៀន៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា
2026/10/20 08:52:12 pm        1
គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
2026/10/20 08:44:05 pm        1
កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
2026/10/20 08:03:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា

2026/10/20 08:52:12 pm
​គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
2026/10/20 08:44:05 pm
​កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
2026/10/20 08:03:43 pm
​UNHCR៖ មនុស្ស​ជាង ២៥០.០០០នាក់ បានភៀសខ្លួននៅយេម៉ែន តាំងពីខែសីហា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង​ក្លា​
2026/10/20 07:30:54 pm
​លោក Rubio៖ អាមេរិកនឹងពិភាក្សាលើការចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡាជាមួយក្រុមហ៊ុនឥណ្ឌា Reliance
2026/10/20 07:05:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm