កម្ពុជា និងក្រូអាស៊ី ប្តេជ្ញាចិត្តរួមគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​វេទិកា​ពហុភាគី​នានា

2026/10/20 04:33:25 pm        174

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃ​សាធារណ​រដ្ឋ​ក្រូអាស៊ី នៅព្រឹកថ្ងៃទី២0 ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាស​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​ឯកឧត្តម​រដ្ឋមន្រ្តី នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ​បាន​ឲ្យដឹងថា រដ្ឋមន្រ្តី​ការ​បរទេស​ទាំង​ពីរ​បាន​សម្តែង​​នូវ​ការពេញចិត្តចំពោះចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏​ជិត​ស្និទ្ធ​រវាង​កម្ពុជា និងក្រូអាស៊ី ដែលបានរីកចម្រើនក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​បានប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០២៦នេះ។

ថ្នាក់​ដឹកនាំទាំងពីរបានពិភាក្សាស៊ីជម្រៅអំពីមធ្យោបាយនានា ក្នុងការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការទ្វេភាគីបន្ថែមទៀតលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កសិ-ឧស្សាហកម្ម ការដឹកជញ្ជូន និងភស្តុភារកម្ម អប់រំ ទេសចរណ៍ ការបោសសម្អាតមីន និង​ទំនាក់​ទំនង​ប្រជាជន និងប្រជាជន។

ក្រសួងការបរទេសបានបញ្ចាក់ថា ភាគីទាំងពីរក៏បានបញ្ជាក់អំពីការប្តេជ្ញា​ចិត្តរួមគ្នាក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការបន្ថែមទៀតនៅក្នុងវេទិកាពហុភាគីនានា ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក ដោយផ្អែក​លើ​គោល​ការណ៍​ពហុ​ភាគី​និយម និងការគោរពច្បាប់អន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។

បន្ទាប់ពីជំនួបទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ បានអញ្ជើញចុះហត្ថលេខាលើឯកសារចំនួនពីរ ដូចខាងក្រោម៖

១) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃ​សាធារណ​រដ្ឋ​ក្រូអាស៊ី ស្តីពីការលើកលែងតម្រូវការទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និង២) អនុស្ស​រណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និង​ទំនាក់​ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង​បណ្ឌិត្យសភាការទូត នៃក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី៕ អត្ថបទ៖ វង្ស សុភាព


 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា
2026/10/20 08:52:12 pm        1
គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
2026/10/20 08:44:05 pm        1
កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
2026/10/20 08:03:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា

2026/10/20 08:52:12 pm
​គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
2026/10/20 08:44:05 pm
​កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
2026/10/20 08:03:43 pm
​UNHCR៖ មនុស្ស​ជាង ២៥០.០០០នាក់ បានភៀសខ្លួននៅយេម៉ែន តាំងពីខែសីហា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង​ក្លា​
2026/10/20 07:30:54 pm
​លោក Rubio៖ អាមេរិកនឹងពិភាក្សាលើការចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡាជាមួយក្រុមហ៊ុនឥណ្ឌា Reliance
2026/10/20 07:05:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm