សហរដ្ឋអាមេរិក​ចោទប្រកាន់​រុស្ស៊ី​ថា ​កំពុង​ប្រើប្រាស់​ស្បៀងអាហារ​ជា​អាវុធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/05/20 07:03:58 pm        998

​សហរដ្ឋអាមេរិក៖ ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ពី​បទ​ប្រើប្រាស់​ស្បៀងអាហារ​ជា​អាវុធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ការ​ចាប់​យក​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ជា​ចំណាប់​ថ្នូរ ដែល​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​មនុស្ស​រាប់​លាន​នាក់​លើ​ពិភពលោក​ ដែល​ពឹង​ផ្អែកលើ​ការនាំចេញ​របស់​អ៊ុយ​ក្រែ​នទៀត​ផង​។​

​ថ្លែង​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លោក Blinken បាន​អំពាវនាវ​ដល់​រុស្ស៊ី​ឲ្យ​បើក​ច្រក​កំពង់ផែ​អ៊ុយ​ក្រែ​ន។ រុស្ស៊ី​បាន​បើក​ការ​វាយ​លុក​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ជា​អ្វី​ដែល​ក្រុង Moscow បាន​ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​។​ លោ​កថា​ រដ្ឋាភិបាល​រុស្ស៊ី​ទំនងជា​គិត​ថា ការ​ប្រើប្រាស់​ស្បៀងអាហារ​ជា​អាវុធ​នឹង​ជួយ​សម្រេច​ នូវ​អ្វី​ដែល​ការ​វាយ​លុក​របស់​ខ្លួន​មិន​អាច​បំបែក​ស្មារតី​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​បាន​។​

​ការ​ផ្គត់ផ្គង់​អាហារ​ដល់​ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់ និង​មនុស្ស​ជាច្រើន​លាន​នាក់​ទូទាំង​ពិភព​លោក​បាន​កាត់ផ្ដាច់​ទាំងស្រុង​ ព្រោះតែ​ការ​ចាប់​ជា​ចំណាប់​ថ្នូរ​ពី​សំណាក់​យោធា​រុស្ស៊ី​។​ សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បណ្ដាល​ឲ្យ​តម្លៃ​ស្បៀងអាហារ​សកល​លើ​មុខទំនិញ​ដូចជា គ្រាប់​ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និង​ជី​កសិកម្ម​ជាដើម​ហក់​ឡើង​ខ្ពស់​កប់​ពពក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        22
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        16
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm