មោទនភាពខួប ១ឆ្នាំ៖ ព្រលានយន្តហោះអន្តរជាតិតេជោ ជា​បេះដូងថ្មី នៃ​ការ​តភ្ជាប់​សេដ្ឋកិច្ច និង​ទេសចរណ៍​កម្ពុជា

2026/10/21 11:03:59 am        95

​រយៈពេលពេញមួយឆ្នាំ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានចាប់ផ្តើមប្រតិបត្តិការ និង​ការប្រារព្ធពិធីសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពសង់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សមិទ្ធផល​លំដាប់​ថ្នាក់​ពិភពលោក​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ជា​និមិត្តរូបនៃវឌ្ឍនភាពជាតិ និងជាបេះដូងថ្មី ដែល កំពុងជំរុញសន្ទុះសេដ្ឋកិច្ច និង​ទេសចរណ៍​ជាតិ​យ៉ាងរស់រវើក។

លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក កាល​ពី​រសៀលថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២៦កន្លងទៅ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ និង​សិរីមង្គល ដើម្បីអបអរ​សាទរ​ខួប​មួយ​ឆ្នាំ​នៃ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ បានមានប្រសាសន៍ឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺ​ជា​សមិទ្ធផលមួយក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន សែន និង​ការ​បន្ត​ដឹក​នាំ​របស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគម្រោងនេះ​ទទួល​បាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល បានក្លាយជាសមិទ្ធផលដ៏សំខាន់មួយនៃការវិនិយោគក្នុងស្រុក និង​សមត្ថ​ភាព​របស់​កូន​ខ្មែរ ​ខណៈអាកាសយានដ្ឋាននេះបានបើកដំណើរការអស់រយៈពេលមួយឆ្នាំ ដោយឆ្លង​កាត់​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់ និងបន្តដំណើរការទទួលបានលទ្ធផលជាវិជ្ជមាន។

លោកឧកញ៉ា បានចាត់ទុកការបើកដំណើរការអាកាសយានដ្ឋាននេះ និងការ​គ្រប់​គ្រង​ប្រតិបត្តិ​ការ​ក្នុង​រយៈ​ពេលមួយឆ្នាំដំបូងថា ជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់កូនខ្មែរ និង​ការ​វិនិយោគរបស់វិនិយោគិនខ្មែរលើគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ៏សំខាន់មួយនេះ។ លោកបន្តថា ការឈានដល់ខួបមួយឆ្នាំក្នុងពេលនេះ គឺជាឱកាសសម្រាប់វាយតម្លៃលើការអភិវឌ្ឍ និង​សមត្ថភាពប្រតិបត្តិការរបស់គម្រោង ព្រមទាំង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ក្នុង​វិ​ស័យអាកាសចរណ៍ និងការតភ្ជាប់អន្តរជាតិរបស់កម្ពុជា។

លោកឧញ៉ា បានបញ្ជាក់ថា ទោះបីស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផលក៏ដោយ ក៏ក្រុ​ម​ហ៊ុន​មិន​បោះ​បង់​ការខិតខំប្រឹងប្រែងដែរ ដោយបន្តសហការ​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​អាជ្ញាធរ​អាកាសចរ​ស៊ីវិល និងថ្នាក់ដឹកនាំក្រុមហ៊ុន។ ថ្នាក់ដឹកនាំនៅតែបន្តផ្តល់ការគាំទ្រ និងបញ្ចូល​ទុន​ជា​បន្ត​បន្ទាប់ ដើម្បីធានាឱ្យប្រតិបត្តិការរបស់អាកាសយានដ្ឋានអាចបន្តដំណើរការបាន ទោះបី​ជា​ក្រុម​ហ៊ុន​ប្រឈមនឹងការខាតបង់ក៏ដោយ។ លោកឧញ៉ាបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន​ត្រូវ​គ្រប់​គ្រង​ប្រតិបត្តិការ​ដោយ​ប្រុងប្រយ័ត្ន ដើម្បីជៀសវាងហានិភ័យ និងធានានិរន្តរភាពនៃការ​ដំណើរការ​អាកាស​យានដ្ឋាន​។​

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២ ៦០០ហិកតា ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដែលត្រូវបានចាត់​ថ្នាក់​ជា​អាកាស​យាន​ដ្ឋាន​លំដាប់​ 4F ដែលជាកម្រិតខ្ពស់បំផុតក្នុង វិស័យអាកាសចរណ៍។ អាកាសយានដ្ឋាន​ដ៏​ទំនើប​នេះ​មាន​សមត្ថភាពអាចទទួលចុះចតនូវប្រភេទយន្តហោះខ្នាតយក្សឆ្លងទ្វីប ដូចជា Airbus A380-800 និង Boeing 747-800 ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី  

អត្ថបទដែលទាក់ទង

ម្ចាស់សិប្បកម្មក្នុងស្រុកបង្ហាញមោនទភាព ក្នុងការចូលរួមបង្កើតការងារ និង​ការ​ជួយដ​ល់​កសិករ​អ្នក​ដាំ​ដុះ
2026/10/21 11:37:40 am        1
កម្ពុជា និង IFAD ពិនិត្យវាយតម្លៃកម្មវិធីអភិវឌ្ឍន៍ជនបទ និងពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជនបទ
2026/10/21 11:26:54 am        1
៩ខែមកនេះ ជនជាប់ឃុំជាង ៨ពាន់នាក់ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ខណៈជាង ២០០នាក់បានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្លូវការ
2026/10/21 11:18:24 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ម្ចាស់សិប្បកម្មក្នុងស្រុកបង្ហាញមោនទភាព ក្នុងការចូលរួមបង្កើតការងារ និង​ការ​ជួយដ​ល់​កសិករ​អ្នក​ដាំ​ដុះ

2026/10/21 11:37:40 am
​កម្ពុជា និង IFAD ពិនិត្យវាយតម្លៃកម្មវិធីអភិវឌ្ឍន៍ជនបទ និងពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជនបទ
2026/10/21 11:26:54 am
​៩ខែមកនេះ ជនជាប់ឃុំជាង ៨ពាន់នាក់ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ខណៈជាង ២០០នាក់បានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្លូវការ
2026/10/21 11:18:24 am
​គ.ល.ក. ពង្រឹងការត្រួតពិនិត្យកាស៊ីណូទូទាំងប្រទេស និងព្រមាន​ដក​ហូត​អាជ្ញា​បណ្ណ​ចំពោះ​អ្នក​លួច​បើក​ល្បែង​អន​ឡាញ​ខុសច្បាប់
2026/10/21 11:16:52 am
​មោទនភាពខួប ១ឆ្នាំ៖ ព្រលានយន្តហោះអន្តរជាតិតេជោ ជា​បេះដូងថ្មី នៃ​ការ​តភ្ជាប់​សេដ្ឋកិច្ច និង​ទេសចរណ៍​កម្ពុជា
2026/10/21 11:03:59 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/21 02:44:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/21 06:37:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm