យុវជនលើកឡើងថា ការចូលរួមបោះឆ្នោតជាកាតព្វកិច្ចសំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប

2022/05/20 07:18:04 pm        729

ភ្នំពេញ៖ ការចូលរួមបោះឆ្នោត ជាកាតព្វកិច្ចសំខាន់សម្រាប់មនុស្សគ្រប់រូប ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។នេះជាការលើកឡើងរបស់ យុវជន ខណៈពេលដែលការឃោសនាបោះឆ្នោត នឹងចាប់ផ្ដើមក្នុងរយៈពេល ១ថ្ងៃខាងមុខទៀត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតចូលមកដល់ រីឯការឃោសនាបោះឆ្នោតក៏នឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែឧសភា ស្អែកនេះ។

សម្រាប់យុវជន ក៏មានការស្វែងយល់ច្បាស់ ពីសារៈសំខាន់នៃការបោះឆ្នោត និងការបំពេញកាតព្វកិច្ចរបស់ខ្លួនដែលមានអាយុគ្រប់បោះឆ្នោត។

ពាក់ព័ន្ធនឹងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៥ មិថុនា ខាងមុខ យុវតី ណុប ស្រីនីត និងយុវជន ឡាយ សំអាង រស់នៅក្នុងខណ្ឌដង្កោ ដែលត្រូវចូលរួមការបោះឆ្នោត​ជា​លើកទី១​របស់ខ្លួនលើកឡើងថា ​សន្លឹកឆ្នោត១សន្លឹករបស់ខ្លួន គឺមានសារៈសំខាន់ណាស់ក្នុងការ​កំណត់​ជោគវាសនា ​ការរីកចំរើន។

ភាពសំខាន់នេះ ទើបពួកគាត់បានត្រៀមខ្លួន ដោយបានពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចរាល់ និង​មានគោលដៅច្បាស់លាស់ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ក៏ដូចជាគណបក្សដែលមានការគិតគូរ​ពីប្រជាពលរដ្ឋគ្រប់កាលទេសៈ​ មានគោលដៅអភិវឌ្ឍន៍ និងការថែរក្សាសុខសន្តិភាព។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​គឺនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ដោយចាប់ផ្ដើមនៅ ៧.00ព្រឹក រហូតដល់ម៉ោង ៣.០០ រសៀល។ ចំពោះការ​ហែក្បួន​ឃោសនា​បោះឆ្នោត គឺចាប់ផ្ដើមនៅថ្ងៃទី ២១ ខែឧសភា រហូតដល់ថ្ងៃទី ៣ខែ មិថុនា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ដែរថា ការបោះឆ្នោតនាពេលខាងមុខ គឺមានសារៈសំខាន់មួយចំនួនដូចជា ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលយើងពេញចិត្ត និងស្របតាមឆន្ទៈរបស់យើង ក្រុមប្រឹក្សាឃុំសង្កាត់ ​កើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ ​សង្កាត់ដែលបំពេញភារកិច្ចដោយការទទួលការខុសត្រូវ និងមាន​គណនេយ្យភាព​ចំពោះប្រជាពលរដ្ឋ។ ចំពោះគោលការណ៍សំខាន់សម្រាប់ការបោះឆ្នោតនេះ គជប បញ្ជាក់ដែរថា ការបោះឆ្នោតគឺធ្វើឡើងដោយសម្ងាត់ បោះឆ្នោតតាមឆន្ទៈ និងបោះឆ្នោតដោយសេរី៕ អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm