អ្នកនាំពាក្យ៖ គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដើម្បី​ទប់​ស្កាត់​ការ​ដួល​រលំ​ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ

2026/10/21 12:31:04 pm        145

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា គម្រោងអន្ដរាគមន៍​ទល់​ទ្រ​សង្គ្រោះ​បន្ទាន់​ប្រាសាទ​ព្រះវិហារ​មាន​គោល​បំណង​ទប់​ស្កាត់​ការដួលរលំ និង​ការ​ខូច​ខាត​រចនា​សម្ព័ន្ធ​សំណង់​ប្រាសាទ ​ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ ដើម្បីធានាថា ប្រាសាទ​ព្រះវិហារ​នៅ​តែ​រឹង​មាំ ​និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់​កាលទី២ ត្រូវបានចាប់ផ្តើមធ្វើថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយនាយកដ្ឋានអភិរក្ស និង​បុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ដោយក្រុមការងារជំនាញ​បានចុះអនុវត្ដ​គម្រោង​អន្ដ​រាគមន៍​ទល់​ទ្រសង្គ្រោះបន្ទាន់ចំនួន២៩ទីតាំងទៀត ដែលរងការខូចខាតដោយការ​វាយប្រហារ​ប្រដាប់​អាវុធ​ពីកងកម្លាំងថៃ។ កិច្ចរអន្ដរាគមន៍​ដូច​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ម្តង​រួច​ហើយ​ក្នុង​ដំណាក់​កាល​ទី១ ​ចំនួ២៣​ទីតាំង ចាប់​ពី​គោ​បុរៈ​ទី​១​ដល់ទី៥។

ឯកឧត្តមបន្តថា អង្គការយូណេស្កូបាន កាលពីថ្ងៃដើមខែកញ្ញា ឆ្នាំ ២០២៦ បាន​ផ្សាយ​របាយ​ការណ៍​ដោយ​បានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារ​ដែល​បណ្តាល​មក​ពី​វាយ​ប្រហារ​ប្រដាប់អាវុធក្នុងខែកក្កដានិងខែធ្នូ ឆ្នាំ២០២៥ ដោយបានរកឃើញថា ផល​ប៉ះ​ពាល់បាន​ធ្វើ​ឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃ​សកល​លេច​ធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។

ក្នុង​សារលិខិត នាឱកាស«ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ» ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក កាលពីខែកក្កដាកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋ​មន្ត្រី​បាន​សម្តែង​ការ​សោក​ស្តាយ​ជា​ទីបំផុត​ចំពោះ​មហា​វិនាសកម្ម​មក​លើ​សម្បត្តិ​បេតិ​ក​ភណ្ឌ​វប្បធម៌​ជា​ទី​គោរ​ព​សក្ការៈរបស់កម្ពុជា។ សម្តេចធិបតីបន្តថា ប្រាសាទព្រះវិហារ​បាន​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ចំនួន​៥៦២កន្លែង ដែលនេះមិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ គឺ​ជាការបាត់បង់សម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល​​។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់​កិច្ច​ការ​អភិរក្ស និង​ស្តារ​តម្លៃ​ប្រាសាទ​ព្រះវិហារ​ក្នុង​ទិសដៅច្បាស់​លាស់គឺ​ដើម្បីប្រែក្លាយការឈឺចាប់ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និង​ភាពរឹងមាំរបស់កូនខ្មែរ៕


អត្ថបទដែលទាក់ទង

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៖ ការដឹកទំនិញតាមផ្លូវអាកាសចេញចូលកម្ពុជាបន្តកើនឥតឈប់ឈរ​
2026/10/21 02:00:25 pm        1
ក្រសួងបរិស្ថាន ផ្តល់​កូន​ឈើ​ចំនួន​១​ម៉ឺន​ដើម​ដល់​គណបក្ស​សម្ព័ន្ធ​ភាព​សម្រាប់​យក​ទៅ​ដាំ​នៅភូមិរង់ចាំ
2026/10/21 01:57:36 pm        1
សម្ដេចធិបតី ស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញ និង​ដាក់​ចេញ​លក្ខ​ខណ្ឌ​មួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ
2026/10/21 01:43:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​តំបន់​អាស៊ាន​

2026/10/21 02:08:16 pm
​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៖ ការដឹកទំនិញតាមផ្លូវអាកាសចេញចូលកម្ពុជាបន្តកើនឥតឈប់ឈរ​
2026/10/21 02:00:25 pm
​ក្រសួងបរិស្ថាន ផ្តល់​កូន​ឈើ​ចំនួន​១​ម៉ឺន​ដើម​ដល់​គណបក្ស​សម្ព័ន្ធ​ភាព​សម្រាប់​យក​ទៅ​ដាំ​នៅភូមិរង់ចាំ
2026/10/21 01:57:36 pm
​សម្ដេចធិបតី ស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញ និង​ដាក់​ចេញ​លក្ខ​ខណ្ឌ​មួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ
2026/10/21 01:43:39 pm
​ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ធ្លាក់ចុះបន្តិចវិញ ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦
2026/10/21 01:38:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/21 02:44:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/21 06:37:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm