ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix បានស៊ុតបញ្ចូលទីតែមួយគ្រាប់គត់ក្នុងការប្រកួត ជួយឱ្យ Al Nassr យកឈ្នះ Neom SC ក្នុងលទ្ធផល ១-០ នៅក្របខណ្ឌ Saudi Pro League។
ក្នុងម៉ោងបន្ថែមនៃវគ្គទី១ João Félix រកបានបាល់ពិន័យ ១១ ម៉ែត្រឱ្យ Al Nassr ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានស៊ុតបាល់ពីចំណុច ១១ ម៉ែត្រខុសគោលដៅ។
Ronaldo ក៏បានខកខានឱកាសមួយទៀតនៅដើមវគ្គទី២ នៅពីមុខទី មិនអាចរកគ្រាប់បាល់បាន។
យ៉ាងណាក៏ដោយ នៅនាទីទី៦១ Joao Felix ជាអ្នកសម្រេចគ្រាប់បាល់ បញ្ចូលទីយ៉ាងល្អ ដើម្បីជួយឱ្យ Al Nassr យកឈ្នះ ១-០។
ក្រោយទទួលបានជ័យជម្នះនេះ Al Nassr ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Saudi Pro League ដោយមាន ២២ ពិន្ទុ ពីការប្រកួត ៩ លើក។
ពួកគេមានពិន្ទុតាមពីក្រោយ Al-Hilal ដែលឈរលេខ២ ចំនួន ២ ពិន្ទុ ខណៈក្រុមទាំងពីរមានការប្រកួតនៅសល់មួយលើកក្នុងដៃ បើធៀបនឹងក្រុមកំពូលតារាង Al-Qadsiah ដែលមាន ២៥ ពិន្ទុ ពីការប្រកួត ១០ លើក៕ អត្ថបទ៖នាង សុភាវុធ

