សភាពាណិជ្ជកម្មកម្ពុជា រំពឹងទាក់ទាញវិនិយោគិនអាមេរិកកាន់តែច្រើនចូលមកកម្ពុជា

2022/05/20 08:18:05 pm        765

ភ្នំពេញ៖ សភាពាណិជ្ជកម្ម ទើបតែបិទបញ្ចប់ទស្សនកិច្ចផ្សព្វផ្សាយសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា នៅសហរដ្ឋអាមេរិក ជាមួយនឹងក្តីរំពឹងខ្ពស់ក្នុងការទាក់ទាញវិនិយោគិន និងធុរកិច្ចជនអាមេរិកកាន់តែច្រើន ចូលមកបណ្តាក់ទុនពង្រីកអាជីវកម្មនៅកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា កម្ពុជានឹងទទួលបានកំណើនអ្នកវិនិយោគិន និង​អ្នក​ធុរកិច្ចជន​អាមេរិកបានច្រើននៅឆ្នាំខាងមុខ បន្ទាប់ពីវិនិយោគិន និងក្រុមហ៊ុនធំៗអាមេរិក​ បានស្វែង​យល់​ពី​ឱកាសវិនិយោគ ​​និងសក្តានុពល នៅកម្ពុជា​តាមរយៈការផ្សព្វផ្សាយ​របស់​សភាពាណិជ្ជកម្ម​កម្ពុជា។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា បេសកម្ម​ផ្សព្វផ្សាយ​ឱកាស​វិនិយោគ និងសក្តានុពលលើវិស័យធុរកិច្ចរបស់កម្ពុជានៅ​សហរដ្ឋអាមេរិក​គឺជាជោគជ័យ​ថ្មីមួយបន្ថែម​ទៀត​របស់កម្ពុជា ​ក្នុងការស្រូបទាញលំហូរអ្នកវិនិយោគពីតំបន់អឺរ៉ុប និង​សហរដ្ឋអាមេរិក។

ឧកញ៉ា លឹម ហេង លើកឡើងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏ប្រសើរសម្រាប់កម្ពុជាក្នុងនាមជាប្រធាន​អាស៊ាន ​ជាពិសេសកិច្ចសម្រួលធុរកិច្ច ​និងវិនិយោគបរទេសទាំងអស់ ​នៅក្រោមច្បាប់វិនិយោគថ្មី និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយនឹងប្រទេសចិន កូរ៉េខាងត្បូង ​និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

សភាពាណិជ្ជកម្មមកម្ពុជា ​និងសភាពាណិជ្ជកម្មអាមេរិក បានឯកភាពគ្នា​ក្នុងការចុះហត្ថលេខា​លើ​អនុស្សារណយោគយល់គ្នា​ ដើម្បីជំរុញការវិនិយោគ ​ធុរកិច្ច​ និងកិច្ចសហប្រតិបត្តិការ៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        372
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        413

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm