ពលរដ្ឋរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ បាន១០៤%​ និងដូសជំរុញទី៤ បានជាង៧០%

2022/05/20 08:24:21 pm        929

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះថា បងប្អូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំ ដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមព្រឹកនេះ បានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួន១០៤% និងដូសជំរុញទី៤ បានជាង៧០%។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បន្តទៀតថា សព្វថ្ងៃ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់នៅតាម​មណ្ឌលសុខភាព មនី្ទរពេទ្យបង្អែកនានាក្នុងមូលដ្ឋានរាជធានីភ្នំពេញ បន្តផ្តល់សេវាចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ចាប់ពីដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ព្រមទាំង​សហការ​ជាមួយ​អាជ្ញាធរភូមិ សង្កាត់ គ្រប់ខណ្ឌ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់​នៅក្នុងតំបន់មិនរៀបរយ ពីផ្ទះមួយ ទៅផ្ទះមួយ ​គោលដៅប្រជុំជននានា និងតំបន់រោងចក្រ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងគ្រប់ចំនួន។

ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ពី​ក្រុម​ការងារ​គ្រូពេទ្យ​នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​បានបង្ហាញពីកី្តរំភើបរីករាយ ដោយបានមក​ចាក់វ៉ាក់សាំង​គ្រប់ចំនួន ​និងមានអារម្មណ៍ថា សុវតិ្ថភាព។

នាឱកាសនោះឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង​ បញ្ជាក់ទៀតថា ​បច្ចុប្បន្នកុមារអាយុ៥ឆ្នាំឡើង ដែល​បានទទួលវ៉ាក់សាំងរួច ​ទាំងដូសទី១ និងដូសទី២ គឺបានចំនួន១០០%។

ទន្ទឹមនឹងនោះដោយសារដូសទី៣ ​ទើបតែដល់​វេន​ត្រូវ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នាចុង​ខែមេសានេះ ដូចនេះមាតា បិតា​ អាណាព្យាបាលសូមអញ្ជើញនាំកូនៗ​មកចាក់វ៉ាក់សាំង ព្រោះ​ក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ ​ទើបតែមានកុមារ​ មកចាក់វ៉ាក់សាំង​ បានចំនួន៥%ប៉ុណ្ណោះ។ ដូច្នេះសូមឲ្យមាតា ​បិតា មានកូនអាយុ៥ឆ្នាំឡើង ដែលមិនទាន់នាំកូនមកចាក់វ៉ាក់សាំង​ដូស​ជំរុញទី៣ សូមរូតរះយកកូនៗមកចាក់វ៉ាក់សាំងតាមកាលកំណត់៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm