ក្រសួងការងារបន្តជំរុញបណ្តុះបណ្តាលជំនាញទន់ ខណៈការងារជាច្រើនកន្លែងកំពុងស្វែងរកបុគ្គលិក

2026/10/22 02:10:36 pm        76

ឱកាសការងារ និងកម្មសិក្សាការងារសរុបចំនួនជិត ៩០០កន្លែង ត្រូវបាននាំយកមកផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារធ្វើដោយផ្ទាល់ នៅក្នុងវេទិកាការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: និងក្រុមហ៊ុនធំៗ ចំនួន១០។

នៅក្នុងបរិវេណក្រសួងការងារ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ទិដ្ឋភាពទូទៅមានភាពអ៊ូអរយ៉ាងខ្លាំង ដោយមានយុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារជាច្រើន បានកាន់ប្រវត្តិរូបសង្ខេប (CV) មកជួបសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុននានា។ តាមការបញ្ជាក់ពីតំណាងផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនដែលបានចូលរួម បានឱ្យដឹងថា ក្រៅពីចំណេះដឹងឯកទេស ឬជំនាញរឹង អ្វីដែលក្រុមហ៊ុនចង់បានបំផុតពីបុគ្គលិកសម័យថ្មី គឺជំនាញទន់ ដូចជា ភាពបត់បែន អាកប្បកិរិយាការងារ ការធ្វើការងារក្រុម និងការប្រាស្រ័យទាក់ទងល្អ។

ស្របពេលជាមួយគ្នានេះដែរ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រសួងការងារបានមើលឃើញយ៉ាងច្បាស់ពីចន្លោះប្រហោងនៃជំនាញទន់នេះ នៅក្នុងទីផ្សារការងារកម្ពុជា។ ការមានជំនាញបច្ចេកទេសតែមួយមុខ មិនទាន់គ្រប់គ្រាន់សម្រាប់ធានាប្រសិទ្ធភាពការងារឡើយ។ ហេតុនេះ ក្រសួងនឹងបន្តរុញច្រាន និងពង្រីកវគ្គបណ្តុះបណ្តាលជំនាញទន់ឱ្យកាន់តែខ្លាំង ដើម្បីជួយជំរុញឱ្យការបំពេញការងាររបស់យុវជនកាន់តែមានផលិតភាពខ្ពស់ និងឆ្លើយតបនឹងការចង់បានរបស់វិស័យឯកជន។

លោកបានបន្ថែមថា ក្រសួងការងារមិនត្រឹមតែបង្កើតស្ពានចម្លងតាមរយៈវេទិកាការងារនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានយន្តការគាំទ្រជាបន្តបន្ទាប់ តាមរយៈការផ្តល់វគ្គតម្រង់ទិសអាជីព និងវគ្គបណ្តុះបណ្តាលខ្លីៗស្តីពីជំនាញទន់ ជូនដល់យុវជន ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីបង្កើនទំនុកចិត្ត និងអត្រាជោគជ័យនៅពេលចូលសម្ភាសន៍ការងារ។

វេទិកាការងារ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន សហគ្រាស និងសម្រេចផែនការរបស់ភាគីនិយោជក។ សូមបញ្ជាក់ទៀតថា ក្រៅពីវេទិការងារ និងសម្ភាសការងារ កម្មករនិយោជិត យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលមិនបានចូលរួមក្នុងវេទិកាការងារ ក៏អាចមកចុះឈ្មោះស្វែងរកការងារជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយទីភ្នាក់ងារជាតិ និងមុខរបរការងារ៕អត្ថបទ៖ ឈិត បូរ៉ាវី




អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់វប្បធម៌៖ «ការងារអធិការកិច្ចត្រូវបានចាត់ទុកជា «ឆ្អឹងខ្នង» និងជា «ឧបករណ៍​យុទ្ធសាស្ត្រ​»
2026/10/22 02:57:55 pm        1
គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
2026/10/22 02:42:24 pm        1
ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ជំរុញឱ្យបង្កើនបេក្ខភាពស្ត្រីក្នុង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខណៈស្ត្រីដែលមានឈ្មោះ ក្នុងលំដាប់លេខរៀងទី១មានត្រឹមតែ១២%
2026/10/22 02:39:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់វប្បធម៌៖ «ការងារអធិការកិច្ចត្រូវបានចាត់ទុកជា «ឆ្អឹងខ្នង» និងជា «ឧបករណ៍​យុទ្ធសាស្ត្រ​»

2026/10/22 02:57:55 pm
​គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
2026/10/22 02:42:24 pm
​ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ជំរុញឱ្យបង្កើនបេក្ខភាពស្ត្រីក្នុង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខណៈស្ត្រីដែលមានឈ្មោះ ក្នុងលំដាប់លេខរៀងទី១មានត្រឹមតែ១២%
2026/10/22 02:39:06 pm
​កម្ពុជា-បារាំង រួមគ្នាកសាងសមិទ្ធផលធំធេង ដើម្បីសុខភាពស្ត្រី និងសហគមន៍
2026/10/22 02:31:35 pm
​សំណុំរឿងព្រីនស៍គ្រុប រកឃើញបណ្តាញក្រុមហ៊ុនពាក់ព័ន្ធចំនួន ៩៨ និង​បណ្តាញ​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស ១០០ក្រុមហ៊ុន
2026/10/22 02:18:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm