គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់

2026/10/22 02:42:24 pm        128

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុច អគារខុនដូរមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១៤រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ។

ការបង្ក្រាបនេះ ធ្វើឡើងក្នុងការចុះរដ្ឋបាលពិនិត្យ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកសុខ ពេញវុធ និងលោកពេញ ភារម្យ អភិបាលរងរាជធានី អនុវត្តការបង្ក្រាបដោយកម្លាំងនគរបាល ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។

ជាលទ្ធផលត្រួតពិនិត្យ កម្លាំងជំនាញរកឃើញ ជនបរទេសសរុប ២០នាក់ មាន០២សញ្ជាតិ (ចិន, កូរ៉េ) ។ ក្នុងនោះដែរចែកចេញជា៣បទល្មើស ដោយមាន១៣នាក់ (កូរ៉េ០២នាក់, ចិន១១នាក់) ពាក់ព័ន្ធការស្នាក់នៅដោយខុសច្បាប់ , ជនជាតិចិនម្នាក់ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ និងជនជាតិចិន០៦នាក់ផ្សេងទៀត ពាក់ព័ន្ធទៅនឹងអំពើឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។

ក្នុងការបង្ក្រាបបទល្មើស Online Scams នេះដែរ កម្លាំងសមត្ថកិច្ច ដកហូតសម្ភារៈពាក់ព័ន្ធ រួមមាន ៖ ទូរស័ព្ទដៃចំនួន២៦គ្រឿង , កុំព្យូទ័រយួរដៃចំនួន០៦គ្រឿង និង All in One ចំនួន ០៣គ្រឿង ។

ផ្អែកការកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំង០៦នាក់ខាងលើ បានប្រើប្រាស់ប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(OnlineScams) ក្រោមរូបភាពផ្តល់ឱកាសការងារក្លែងក្លាយ(Work Scams)ដែលមានគោលដៅទៅសហរដ្ឋអាមេរិក ។

បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធទាំង២០នាក់ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕ លីហេង


អត្ថបទដែលទាក់ទង

ពលរដ្ឋរួសរាន់ទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បី​ប្រើប្រាស់​សិទ្ធិ​សម្រេច​ជោគវាសនា​ជាតិ
2026/10/22 04:12:47 pm        1
មន្ត្រីជាន់ខ្ពស់កងទ័ពជើងគោកឥណ្ឌូនេស៊ី៖ វិមានឈ្នះ ឈ្នះ ពិតជាសក្តិសម​ជា​និមិត្ត​រូប​នៃ​សន្តិភាព និងការឯកភាពជាតិ​នៅកម្ពុជា
2026/10/22 03:42:12 pm        1
សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ៤នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់
2026/10/22 03:40:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រព័ន្ធសុខាភិបាលនៅយេម៉ែនស្ថិតក្រោមសម្ពាធ ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង និងអស់មូលនិធិ

2026/10/22 04:14:27 pm
​ពលរដ្ឋរួសរាន់ទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បី​ប្រើប្រាស់​សិទ្ធិ​សម្រេច​ជោគវាសនា​ជាតិ
2026/10/22 04:12:47 pm
​[UPDATE] ពិភពលោក​ប្រញាប់ប្រញាល់ជួសជុលចន្លោះប្រហោង​​សុវត្ថិភាពអ៊ីនធឺណិត ខណៈគេហទំព័រជាច្រើន​លែង​ដំណើរការ​
2026/10/22 04:12:28 pm
​លោកTrump ច្រានចោលការចរចាជាមួយអ៊ីរ៉ង់ ដោយនិយាយថាស្ថានភាពនឹងត្រូវដោះស្រាយយ៉ាងយុត្តិធម៌ឆាប់ៗ
2026/10/22 04:10:13 pm
​មន្ត្រីជាន់ខ្ពស់កងទ័ពជើងគោកឥណ្ឌូនេស៊ី៖ វិមានឈ្នះ ឈ្នះ ពិតជាសក្តិសម​ជា​និមិត្ត​រូប​នៃ​សន្តិភាព និងការឯកភាពជាតិ​នៅកម្ពុជា
2026/10/22 03:42:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm