នាយកសាលារៀននៅរាជធានីភ្នំពេញ ពិសេសសាលានៅតាមជាយក្រុង ដែលជួបបញ្ហាខ្វះគ្រូបង្រៀនជាច្រើនឆ្នាំមកនេះ សប្បាយចិត្តដែលនឹងទទួលបានគ្រូបង្រៀនថ្មី មកជួយដល់ដំណើរការសិក្សាក្នុងឆ្នាំសិក្សាថ្មី។ ភាពសប្បាយចិត្ត ភ្ជាប់ជាមួយភាពជឿជាក់ដែរថា ការមានគ្រូគ្រប់តាមតម្រូវការនេះនឹងជួយឱ្យដំណើរការសិក្សា ពិសេសគុណភាពចំណេះដឹងរបស់សិស្សកាន់តែប្រសើរ។

បញ្ហាខ្វះគ្រូបង្រៀន ជាបញ្ហាយូរឆ្នាំមួយក្នុងវិស័យអប់រំ បានជួបប្រទះ ទាំងនៅសាលារៀនតាមបណ្តាខេត្ត និង សាលារៀននៅរាជធានីភ្នំពេញ។ នៅក្នុងខែតុលា ឆ្នាំ ២០២៦ នេះ មុនបវេសនកាលឆ្នាំសិក្សាថ្មីចូលមកដល់ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ កំពុងធ្វើការរួមគ្នា ដោះស្រាយបញ្ហាខ្វះគ្រូ ទាំងនៅភ្នំពេញ និងតាម បណ្តាខេត្ត គ្រប់កម្រិតសិក្សាចាប់ថ្នាក់មតេយ្យ ដល់វិទ្យាល័យ ដើម្បីធានាថា បវេសសនកាលឆ្នាំសិក្សាថ្មីចូលមក ដល់ គ្រប់សាលារៀនទាំងអស់មានគ្រូបង្រៀនគ្រប់គ្រាន់។
នាយកសាលារៀននៅភ្នំពេញ ដែលជួបបញ្ហាខ្វះគ្រូជាច្រើនឆ្នាំមកនេះ បង្ហាញការពេញចិត្តដែលអាចមានដំណោះ ស្រាយស្រាប់សាលាពួកគាត់។ លោកគ្រូ ផុន ណាត ជានាយកសាលាបឋមសិក្សាអ្នកឧកញ៉ា មហាភក្តី ហ៊ុន នាង ព្រែកកំពឹស ជាសាលានៅខណ្ឌដង្កោ លើកឡើងថា សាលាខ្វះគ្រូបង្រៀនចំនួន ៦នាក់។ លោកគ្រូ ជឿជាក់ថា ការមានគ្រូបង្រៀនមកបំពេញឱ្យគ្រប់តាមតម្រូវការ សម្រាប់ឆ្នាំសិក្សាថ្មីខាងមុខនេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែ ច្រើនដល់សិស្ស។ សិស្សងាយស្រួលទទួលបានចំណេះដឹងជាងមុន លោកគ្រូអ្នកគ្រូ ក៏ងាយស្រួលបង្រៀនជាងមុ ន។ លោកបង្ហាញការសន្យា ដោយភាពជឿជាក់ថា គ្រូបង្រៀនមានគ្រប់ លោកគ្រូជាគណៈគ្រប់គ្រងសាលា លោក គ្រូ អ្នកគ្រូទាំងអស់ នឹងធ្វើឱ្យចំណេះដឹងសិស្សនៅសាលាមួយនេះ កាន់តែប្រើសើរ។
ក្នុងនាមជាគណៈគ្រប់គ្រងសាលារៀនមួយរូប លោកគ្រូអះអាងថា ការខ្វះគ្រូបង្រៀន ពិតណាស់ជាបញ្ហារាំងស្ទះ មួយ សម្រាប់គោលដៅសាលារៀន។ លោកមើលឃើញផលជះជាក់ស្តែងដែលបង្កឡើងដោយបញ្ហាខ្វះគ្រូ សិស្សត្រូវ រៀនលើសកំណត់ក្នុងមួយបន្ទប់រៀន សិស្សខាងក្រោយពិបាកទទួលចំណេះដឹង គ្រូបង្រៀនក៏មានភាពនឿយហត់ ច្រើន។
ការដោះស្រាយជាលក្ខណៈបន្ទាន់សម្រាប់ ការខ្វះគ្រូ ក្នុងបវវេសនកាលឆ្នាំសិក្សាថ្មីខាងមុខនេះ ក្រសួងមុខងារសា ធារណៈ រៀបចំការប្រឡងជាបន្តបន្ទាប់ដើម្បីដោះស្រាយការខ្វះគ្រូទូទាំងប្រទេស។ ដំណោះស្រាយ ការខ្វះគ្រូនៅរាជធានីភ្នំពេញ ក្រសួងបានរៀបចំការប្រឡងផ្ទៃក្នុងសម្រាប់គ្រូក្របខណ្ឌមកពីតាមបណ្តាខេត្ត អាចប្រឡងផ្ទេរមក បង្រៀននៅភ្នំពេញ។ តម្រូវការគ្រូនៅរាជធានីភ្នំពេញ សរុបចំនួនជាង ៨០០នាក់។
ដំណោះស្រាយ ការខ្វះគ្រូនៅតាមបណ្តាខេត្តវិញ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសគ្រូ ផ្អែកលើកិច្ចព្រមព្រៀងការងារ។ ក្រសួងបានរៀបចំការប្រឡងរួច សម្រាប់គ្រូបង្រៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័ យ ដោយរង់ចាំការប្រកាសលទ្ធផលឆាប់ៗខាងមុខ។ ក្រសួងមុខងារសាធារណៈ នៅចុងខែតុលានេះ ក៏នឹងរៀបចំ ការប្រឡង ជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សាផងដែរ។ គោលដៅរួមមួយ គឺពង្រាយគ្រូ បង្រៀនឱ្យបានគ្រប់គ្រាន់តាមតម្រូវការ សម្រាប់ឆ្នាំសិក្សាថ្មីដែលនឹងចាប់ផ្តើមនៅខែ វិច្ឆិកា ខាងមុខនេះ៕ អត្ថបទ៖ គឹមហុក




