Aubameyang ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជំរើសជាតិ​ហ្កា​បុ​ង​ត្រឹម​វ័យ ៣២​ឆ្នាំ

2022/05/20 09:38:54 pm        109

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​របស់​ក្លិប​បាល់ទាត់ FC Barcelona, Pierre-Emerick Aubameyang បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជំរើសជាតិ​ហា្ក​បុ​ង​ហើយ​។ ​​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​សរុប​ឱ្យ​ក្រុម​ជំរើសជាតិ​ហា្ក​បុ​ង​ចំនួន ៦៨លើក​ស៊ុត​បញ្ចូល​ទី​បាន ២៩គ្រាប់ ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ផងដែរ​ឱ្យ​ក្រុម​ជំរើសជាតិ​ហ្កា​បុ​ង​។

​​Aubameyang មាន​ដើមកំណើត​នៅ​ទឹកដី​បារាំង និង​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុមយុវជន​អាយុ​ក្រោម ២១ឆ្នាំ​បារាំង​ផងដែរ ​មុនពេល​សំរេចចិត្ត​ផ្លាស់​ទៅ​ប្រកួត​តំណាងឱ្យ​ក្រុម​ជំរើសជាតិ​ហា្ក​បុ​ង ដើរ​តាម​លំនាំ​ឪពុក​របស់ខ្លួន​ដែលជា​អតីត​ប្រធាន​ក្រុម​ហ្កា​បុ​ង ​ដែល​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក ​លើកដំបូង​នៅ​ឆ្នាំ១៩៩៦​។ ​​អតីត​ខ្សែ​ប្រយូ​ទ្ធ Dortmund និង Arsenal រូបនេះ​មិនសូវមាន​ទំនាក់ទំនង​ល្អ​ឡើយ​ជាមួយ​សហព័ន្ធ​បាល់ទាត់​ហ្កា​បុ​ង បន្ទាប់ពី​សហព័ន្ធ​បានប្រកាសថា​ ឪពុក​របស់ខ្លួន​នឹង​ដឹកនាំ​ក្រុម​ជំរើសជាតិ​កាលពី​ឆ្នាំ២០១៨ ទាំង​ឪពុក​របស់ខ្លួន​មិនទាន់​យល់ព្រម​ផង​។

​​Aubameyang បានបង្ហាញ​ខ្លួន​ដំបូង​ឱ្យ​ហ្កា​បុ​ង​នៅ​ឆ្នាំ២០០៩ ស៊ុត​បញ្ចូល​ទី​ពេល​យកឈ្នះ​ម៉ា​រ៉ុ​ក ២-១ និង​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​អាហ្វ្រិក​សរុប ៤លើក​។ ​​ហ្កា​បុ​ង​នឹង​ចាប់ផ្តើម​ប្រកួត​ជំ​រុះ​ជើងឯក​ទ្វីបអាហ្វ្រិក​ឆ្នាំ២០២៣ នៅ​ថ្ងៃទី៤ ខែមិថុនា​ខាងមុខនេះ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ម្ចាស់ផ្ទះ​កូ​ឌី​វ័រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm