គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួន​អ្នកស្ម័គ្រ​ចិត្ត​បំពេញ​កាតព្វ​កិច្ច​

2026/10/22 04:24:09 pm        4.3 K

រាជរដ្ឋាភិបាលកម្ពុជានឹងចេញអនុក្រឹត្យអំពីការកំណត់ចំនួន នៃការជ្រើសរើសយុវជន យុវនារី ក្នុង​ការ​ស្ម័គ្រ​ចិត្ត​ចូល​រួម​បំពេញ​កាតព្វ​កិច្ចយោធា។ គណៈ​កម្មាធិការ​ជាតិ​កាតព្វកិច្ច​យោធា​បាន​បញ្ចប់​ការ​ចុះ​ឈ្មោះចូ​ល​បំពេញ​កាតព្វកិច្ចយោធា កាលពីទី១៧ ខែតុលា ឆ្នាំ២០២៦ នៅ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថក្រុង-ស្រុក-ខណ្ឌ ដោយមានចំនួនយុវជន យុវនារី ចូលរួមយ៉ាងច្រើនផុសផុល។

ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានថ្លែងប្រាប់ BTV ថា ចំនួនយុវជន យុវនារី ដាក់​ពាក្យ​ចូលរួមបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត គឺមានចំនួន​ច្រើន​ជា​ទី​មោទ​ន​ភាព​ខ្លាំង​ណាស់​ចំពោះ​ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យបម្រើកាតព្វកិច្ចយោធា គឺ​គណៈ​កម្មា​ធិការ​ជាតិកាតព្វកិច្ចយោធាមានការរំភើបរីករាយនៅទឹកចិត្តរបស់ពួកគាត់។ ចំពោះ​ចំនួន​នៃ​ការ​ជ្រើស​រើស​នៅមិនទាន់កំណត់នៅឡើយទេ នៅពេលដែលចេញ​ជា​អនុ​ក្រឹត្យ​សម្រេច​ថា​យក​ចំនួន​ប៉ុន្មាន ​ខាងគណៈកម្មាធិការចំពោះកិច្ចនឹងជូនដំណឹងនៅពេលក្រោយ ហើយ​នឹង​មាន​នីតិ​វិធី​មួយ​ចំនួន​ទៀត​ទើបបានឈានទៅដល់ការសម្រេច។

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានចែកពាក្យ និងទទួលពាក្យសុំ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ស្រប​តាមច្បាប់ស្តីពីកាតព្វកិច្ចយោធាចែកពាក្យចាប់ពីថ្ងៃទី០១-៩ ខែតុលា ឆ្នាំ២០២៦ និង​ទទួលពាក្យចាប់ពីថ្ងៃទី១០-១៧ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ស្តីពីការចាប់ផ្តើម​ដំណើរ​ការ​អនុវត្ត​ច្បាប់​ស្តីពី​កាតព្វ​កិច្ច​យោធា” ធ្លាប់បានបញ្ជាក់ថា ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំង​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណភាព។ ការអនុវត្តកាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការ​ទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាចចូលរួមចំណែកក្នុងការ បម្រើជាតិមាតុភូមិ នៃ​យើង​។ ការចូលរួមហ្វឹកហាត់នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកប​ដោយ​ជំនាញ​ បទពិសោធន៍ អាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋា​ន​ល្អ​សម្រាប់​ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
2026/10/23 07:43:48 pm        1
ក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
2026/10/23 07:38:53 pm        1
ព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
2026/10/23 07:33:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្យុះ Austen វាយប្រហារតំបន់ភាគខាងត្បូងព្រីតថេន ស្របពេលរលកសមុទ្រធំៗបោកច្រាំងនៅទីក្រុង Newhaven

2026/10/23 07:47:51 pm
​រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានអភិបាលកិច្ច​កាន់តែរឹងមាំ លើតំបន់សមុទ្រជ្រៅ និងលំហអាកាស
2026/10/23 07:46:12 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
2026/10/23 07:43:48 pm
​ក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
2026/10/23 07:38:53 pm
​យន្តហោះចម្បាំងព្រីតថេន ចូលរួមសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាលើកដំបូងជាមួយបារាំង
2026/10/23 07:34:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/23 05:48:49 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm