អឺរ៉ុប និងអាមេរិកប្រកាស​អាសន្ន​ បន្ទាប់ពីករណីឆ្លង​ថ្មីនៃជំងឺអុតស្វាផ្ទុះរាលដាលខ្លាំង​

2022/05/20 10:00:46 pm        924

​អឺរ៉ុប៖ អាជ្ញាធរ​សុខាភិបាល​កំពុង​ប្រុងប្រយ័ត្ន​ចំពោះ​ការ​រាលដាល​ជំងឺ​អុត​ស្វា ជា​ជំងឺ​កម្រ​ដែល​ត្រូវ​បាន​រាយ​ការណ៍​ដំបូង​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ក្នុង​ទសវត្សរ៍​ឆ្នាំ​1970 បន្ទាប់ពី​ករណី​ថ្មី​បាន​លេចឡើង​នៅ​អឺរ៉ុប ហើយ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ដំបូង​របស់​ខ្លួន​។

​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​បាន​និយាយ​ថា ​ប្រទេស​នេះ​បាន​រក​ឃើញ​ករណី​ជំងឺ​អុត​ស្វា​ចំនួន 5ករណី, ប្រទេស​អេ​ស្ប៉ា​ញ​បាន​និយាយ​ថា ​ខ្លួន​កំពុង​ធ្វើតេស្ត​ករណី​ចំនួន 23​ករណី ហើយ​រដ្ឋ Massachusetts របស់​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា ​ខ្លួន​បាន​រក​ឃើញ​ 1​ករណី​នៅ​លើ​បុរស​ម្នាក់​ដែល​ថ្មីៗ​នេះ​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កាណាដា​។​ ចក្រភព​អង់គ្លេស​ជា​ប្រទេស​ដំបូង​គេ​ ដែល​បញ្ជាក់​ពី​ករណី​កើត​ជំងឺ​អុត​ស្វា​កាលពី​ដើមខែ​នេះ​។ បច្ចុប្បន្ន​ប្រទេស​នេះ​បាន​រក​ឃើញ​ករណី​ជំងឺ​អុត​ស្វា​ចំនួន ​7​ករណី ហើយ​កំពុង​ធ្វើ​ការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ​(WHO) ដើម្បី​ស៊ើបអង្កេត​ការ​រាល​ដាល​វីរុស ​បន្ទាប់ពី​មិន​អាច​មាន​ទំនាក់ទំនង​រវាង​ករណី​ដំបូង​ នៅ​លើ​បុរស​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​។

​អាជ្ញាធរ​សុខាភិបាល​សង្ស័យ​ថា ​ករ​ណី​ឆ្លង​មួយ​ចំនួន​អាច​កើតឡើង​តាមរយៈ​ទំនាក់ទំនង​ផ្លូវ​ភេទ ក្នុង​ករណី​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា ឬ​មនុស្ស​ភេទ​ទី​3 ដោយ​ករណី​ចំនួន​ 4 ​នៅ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​កំណត់ ​ក្នុងចំណោម​មនុស្ស​ដែល​ទៅ​ពិនិត្យ​នៅ​គ្លីនិក​សុខភាព​ផ្លូវ​ភេទ បន្ទាប់​ពី​កើត​កន្ទួល​រលាក​ទាក់ទង​នឹង​ជំងឺ​អុត​ស្វា​។ ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​ថា នៅ​មិនទាន់មាន​ប្រភព​នៃ​ករណី​ឆ្លង​មេរោគ​ណាមួយ​ត្រូវបាន​បញ្ជាក់​ សម្រាប់​ទាំង​ក្រុមគ្រួសារ ឬ​ក្រុមបុរស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅឡើយ​ទេ​។ វិសាលភាព​នៃ​ករណី​ឆ្លង​ក្នុង​តំបន់គឺ​មិន​ច្បាស់លាស់​នៅដំណាក់កាល​នេះ ហើយនឹង​មានលទ្ធភាព​នៃ​ការកំណត់​អត្តសញ្ញាណ​ករណី​ឆ្លង​នេះ​បន្ថែមទៀត​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        63
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm