ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំ ម្ចាស់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន​ចុះទស្សនកិច្ច​សារមន្ទីរ​សន្តិភាព​សកម្មភាពកំចាត់មីននៅខេត្តសៀមរាប

2022/05/20 10:18:47 pm        865

សៀមរាប៖ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំតំណាងស្ថានទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបដល់តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ថា ដំណើរទស្សនកិច្ចនាថ្ងៃនេះ គឺជាការស្វែងយល់អំពីសមិទ្ធផលសម្រេចបាន​នៃការងារ​បោសសម្អាតមីន​ និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ​ដែលជា​លទ្ធផល​បានមកពីមរតក​នៃ​សង្រ្គាមរ៉ាំរ៉ៃអស់រយៈពេលជាង ៣ទសវត្សរ៍នៅកម្ពុជា។

ក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង​ការលះបង់គ្រប់បែបយ៉ាងរបស់កងកម្លាំងបោសសម្អាតមីន/គ្រាប់នៃមជ្ឈមណ្ឌលស៊ីម៉ាក់រយៈពេល ៣០ឆ្នាំ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយអត្រាគ្រោះថ្នាក់​ដោយសារមីន/គ្រាប់ ​ដែលនេះ​សបញ្ជាក់ឲ្យឃើញពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាស្ថាបនិកសន្តិភាព ព្រមទាំងមានចូលរួមឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ​មជ្ឈមណ្ឌលស៊ីម៉ាក់ បានធ្វើការក្នុងភាពជាដៃ​គូ​យ៉ាងជិតស្និទ្ធ​ជាមួយអាជ្ញាធរមីន ​ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​សម្របសម្រួល គ្រប់គ្រង ​និងត្រួតពិនិត្យវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការឆ្លើយតប​នឹង​បញ្ហាមីន ​និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        173
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm