ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ការប្ដេជ្ញាចិត្តរបស់កម្ពុជាបន្តពង្រឹងភាពជាដៃគូជាមួយUN ដោយ​យក​សន្តិភាព​ជាមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាកម្លាំង និង​ការ​អភិវឌ្ឍ​ប្រក​ប​ដោយ​ចីរភាព​ជា​គោលដៅ​រួម

2026/10/23 12:17:44 pm        120

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​បាន​គូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងភាពជាដៃ​គូ​ជាមួយ​អង្គ​ការ​សហប្រជាជាតិ ដោយយកសន្តិភាពជាមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាកម្លាំង និងការ​អភិវឌ្ឍ​ប្រកបដោយចីរភាពជាគោលដៅរួម ដើម្បីឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ បរិយាបន្ន និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរ ទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី៧១ នៃភាពជាដៃគូរវាងកម្ពុជា និងអង្គការសហប្រជាជាតិ នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal នាទីក្រុងភ្នំពេញ។

នៅក្នុងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូដ៏យូរអង្វែង និងការរួមចំណែកដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ក្នុងការចូលរួមកសាងសន្តិភាព ការស្តារនិងកសាងកម្ពុជាឡើងវិញ ព្រមទាំងការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ មក និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកមនុស្សធម៌ ជំរុញសកម្មភាពអាកាសធាតុ និងការចាកចេញដោយរលូន និងប្រកបដោយចីរភាពរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ ដោយយកសន្តិភាពជាមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាកម្លាំង និងការអភិវឌ្ឍប្រកបដោយចីរភាពជាគោលដៅរួម ដើម្បីឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ បរិយាបន្ន និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

ជាមួយគ្នានេះនៅក្នុងសុន្ទរកថារបស់លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកល។

លោកជំទាវក៏បានលើកឡើងពីភាពជាដៃគូរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រឹងស្ថាប័ន ការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋាន ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃលទ្ធផលជាក់ស្ដែង និងពុំទុកនរណាម្នាក់ចោល។

លោកជំទាវបានគូសបញ្ជាក់ដោយរំឮកដល់ព្រះរាជបន្ទូលរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ «ខ្មែររួបរួម ខ្មែរខ្លាំង» ហើយលោកជំទាវចង់ឱ្យពាក្យស្លោកនេះត្រូវបានលើកយកមកអនុវត្តនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដោយបង្កើតជាពាក្យស្លោកថា «ប្រជាជាតិរួបរួម ប្រជាជាតិរឹងមាំ»៕

អត្ថបទដែលទាក់ទង

ផលិតផលក្នុងស្រុកកាន់តែច្រើនហក់ចូលទីផ្សារទំនើបយ៉ាងទូលំទូលាយ ក្រោមចលនាគាំទ្រផុលផុសពីពលរដ្ឋ
2026/10/23 01:08:30 pm        1
ពិព័រណ៍ហ្វ្រង់កូហ្វូនីនៅ TIA ទាក់ទាញអ្នកដំណើរអន្តរជាតិឈ្វេងយល់ពីកម្ពុជា និង​ពិភព​ហ្វ្រង់​កូហ្វូនី
2026/10/23 12:57:17 pm        1
ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ជាតួអង្គដ៏សំខាន់នាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា
2026/10/23 12:54:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផលិតផលក្នុងស្រុកកាន់តែច្រើនហក់ចូលទីផ្សារទំនើបយ៉ាងទូលំទូលាយ ក្រោមចលនាគាំទ្រផុលផុសពីពលរដ្ឋ

2026/10/23 01:08:30 pm
​អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm
​ពិព័រណ៍ហ្វ្រង់កូហ្វូនីនៅ TIA ទាក់ទាញអ្នកដំណើរអន្តរជាតិឈ្វេងយល់ពីកម្ពុជា និង​ពិភព​ហ្វ្រង់​កូហ្វូនី
2026/10/23 12:57:17 pm
​ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ជាតួអង្គដ៏សំខាន់នាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា
2026/10/23 12:54:29 pm
​ពលរដ្ឋបន្តនាំគ្នាទៅចុះឈ្មោះ និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោត ដើម្បី​ប្រើ​សិទ្ធិ​សម្រេច​វាសនា​ជាតិ
2026/10/23 12:44:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm