កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក

2026/10/23 03:18:16 pm        98

កីឡាការិនីលោតពីលើទីខ្ពស់ចុះទៅក្នុងទឹក Cliff Diving ជនជាតិកាណាដា Molly Carlson បាន​បង្កើត​ប្រវត្តិសាស្ត្រថ្មី បន្ទាប់ពីក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ដែល​លោត​ចុះ​ពី​លើ​ផ្ទាំង​ទឹកកក​យក្ស​នៅ​ឯ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត Newfoundland ប្រទេសកាណាដា។

ដើម្បីសម្រេចបេសកកម្មដ៏អស្ចារ្យនេះ Carlson បានសហការជាមួយលោក Will Gadd ដែល​ជា​អ្នក​ឡើង​ភ្នំទឹកកកដ៏ល្បីល្បាញ។ អ្នកទាំងពីរត្រូវប្រឈមនឹងរលកសមុទ្រដ៏ខ្លាំង ចលនា​របស់​ផ្ទាំង​ទឹកកក និងអាកាសធាតុមិនអំណោយផល មុនពេល Carlson អាចលោតបានដោយជោគជ័យ។

ការលោតនេះមិនត្រឹមតែជាកំណត់ត្រាថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលោតថយក្រោយពីទីខ្ពស់បំផុតដែល Carlson មិនធ្លាប់បានធ្វើពីមុនមកផងដែរ។

ភាពគ្រោះថ្នាក់នៃបេសកកម្មនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ បន្ទាប់ពីលោក Will Gadd ស្ទើរតែមិនអាចឡើងទៅលើទូករបស់ក្រុមវិញទាន់ពេល ខណៈដែលផ្នែកមួយនៃផ្ទាំងទឹកកកបានបាក់បែកភ្លាមៗ។ ហេតុការណ៍នេះបង្ហាញពីភាពមិនអាចប៉ាន់ស្មានបាននៃចលនាផ្ទាំងទឹកកក។

ក្រោយបញ្ចប់បេសកកម្ម Carlson បានបង្ហើបថា គំនិតនៃការលោតពីលើផ្ទាំងទឹកកកនេះ កើតចេញពីបទពិសោធន៍នៃការប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់នាង។

នាងបានប្រៀបធៀបផ្ទាំងទឹកកកទៅនឹងជីវិតមនុស្ស ដោយផ្នែកប្រមាណ ១០% ដែលស្ថិតនៅលើផ្ទៃទឹក តំណាងឱ្យអ្វីដែលមនុស្សគ្រប់គ្នាអាចមើលឃើញ ខណៈផ្នែក ៩០% ដែលលាក់នៅក្រោមផ្ទៃទឹក តំណាងឱ្យអារម្មណ៍ និងការតស៊ូផ្ទៃក្នុងដែលអ្នកដទៃមិនអាចមើលឃើញ។

ការប្រៀបធៀបនេះបង្ហាញពីសារសំខាន់មួយថា មនុស្សម្នាក់ៗអាចមានការតស៊ូផ្ទាល់ខ្លួននៅពីក្រោយអ្វីដែលអ្នកដទៃមើលឃើញពីខាងក្រៅ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
2026/10/23 03:18:16 pm        1
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
2026/10/23 02:00:29 pm        1
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សប្រមាណ ១៥០.០០០នាក់ ជួបជុំនៅទីក្រុង Belgrade ខណៈស៊ែប៊ីឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោតដ៏សំខាន់

2026/10/23 05:03:33 pm
​ការវាយប្រហារនៅវេសបែង បណ្តាលឲ្យមនុស្ស ៥នាក់ រងរបួស ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលុបព្រឹត្តិការណ៍នានា
2026/10/23 04:52:45 pm
​កុមារកើតជំងឺទឹកនោមផ្អែមនៅហ្កាហ្សា ត្រូវប្រើប្រាស់អាំងស៊ុយលីនហួសកាលបរិច្ឆេទខណៈការផ្គត់ផ្គង់អស់
2026/10/23 04:50:48 pm
​ក្រុមអ្នកតាមដានបទឈប់បាញ់នៅស៊ូដង់ខាងត្បូង បង្កើនការបារម្ភពីសន្តិសុខសម្រាប់ការបោះឆ្នោត
2026/10/23 04:30:45 pm
​ដាណឺម៉ាក នឹងទិញមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីពង្រឹងសន្តិសុខក្នុងបំណងទប់ទល់ការឈ្លានពានរបស់រុស្ស៊ីនៅអឺរ៉ុប
2026/10/23 04:29:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm