កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន ១៥លានតោនទៅកាន់ទីផ្សារអន្តរជាតិ

2026/10/23 03:34:21 pm        120

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានថ្លែងថា កម្ពុជាបាននាំកសិផលរុក្ខជាតិបាន ១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយមានការរីកចម្រើនទាំងផ្នែកបរិមាណ និងគុណភាព។

លោកបណ្ឌិតថ្លែងបែបនេះ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានវាគ្មិនជំនាញផ្នែកកសិកម្ម ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណង លើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើននៅកម្ពុជា។

នៅចំពោះមុខវេទិកា លោកបណ្ឌិតបានគូសបញ្ជាក់ថា អាទិភាពរបស់ក្រសួងកសិកម្ម បានធ្វើការកែលម្អ ការកសាងទិន្នន័យវិទ្យាសាស្ត្រ និងបានបង្កើតប្រព័ន្ធផលិតកម្មដែលមានការគ្រប់គ្រងហានិភ័យសត្វល្អិតល្អប្រសើរ លើដំណាំហូបផ្លែសំខាន់ៗ ដូចជា ស្វាយ ចេក ទុរេន និងស្វាយចន្ទីជាដើម។ ទន្ទឹមនឹងនេះ លោកបណ្ឌិតបានលើកទឹកចិត្តដល់ប្រជាកសិករ អាជីវករ និងវិស័យឯកជន ចូលរួមសហការគ្នាពង្រឹងសមត្ថភាពការផលិតនិងការគ្រប់គ្រងវិស័យកសិកម្មឱ្យស្របតាមស្តង់ដារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាទីបញ្ចប់លោកបណ្ឌិតបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្មដែលជាវិស័យអាទិភាព និងបានបង្កើតជាបទដ្ឋានគតិយុត្តិសំខាន់ៗចំនួន៣ រួមមាន ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កើតពូជដំណាំ ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងច្បាប់ស្តីពីអនាម័យ និងភូតគាមអនាម័យ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម ការពារសុខភាពអ្នកប្រើប្រាស់និងបរិស្ថាន ធានាសុវត្ថិភាពស្បៀង និងលើកកម្ពស់ការប្រកួតប្រជែងពាណិជ្ជកម្មកសិផលទាំងក្នុង និងក្រៅប្រទេសផងដែរ៕

អត្ថបទដែលទាក់ទង

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្លែងកោតសរសើរដល់អាជ្ញាខេត្តកណ្តាល ចុះអន្តរាគមន៍ជួយប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង
2026/10/23 04:14:08 pm        1
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ កុំរកការងារតាមការ “ខ្សឹបតៗគ្នា” សូមរកការងារស្របច្បាប់មានសុវត្ថិភាពសម្រាប់ខ្លួនឯង និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ
2026/10/23 04:10:57 pm        1
មន្ទីរអប់រំរាជធានីភ្នំពេញជូនដំណឹងដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅភ្នំពេញឱ្យផ្អាកដំណើរការរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤ និងថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/10/23 04:07:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សប្រមាណ ១៥០.០០០នាក់ ជួបជុំនៅទីក្រុង Belgrade ខណៈស៊ែប៊ីឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោតដ៏សំខាន់

2026/10/23 05:03:33 pm
​ការវាយប្រហារនៅវេសបែង បណ្តាលឲ្យមនុស្ស ៥នាក់ រងរបួស ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលុបព្រឹត្តិការណ៍នានា
2026/10/23 04:52:45 pm
​កុមារកើតជំងឺទឹកនោមផ្អែមនៅហ្កាហ្សា ត្រូវប្រើប្រាស់អាំងស៊ុយលីនហួសកាលបរិច្ឆេទខណៈការផ្គត់ផ្គង់អស់
2026/10/23 04:50:48 pm
​ក្រុមអ្នកតាមដានបទឈប់បាញ់នៅស៊ូដង់ខាងត្បូង បង្កើនការបារម្ភពីសន្តិសុខសម្រាប់ការបោះឆ្នោត
2026/10/23 04:30:45 pm
​ដាណឺម៉ាក នឹងទិញមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីពង្រឹងសន្តិសុខក្នុងបំណងទប់ទល់ការឈ្លានពានរបស់រុស្ស៊ីនៅអឺរ៉ុប
2026/10/23 04:29:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm