អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត​ត្រូវ​បាន​ជម្លៀស​ចេញពី​រោងចក្រ​ដែកថែប Azovstal

2022/05/21 05:14:18 pm        1.8 K

​​អ៊ុយ​ក្រែ​ន៖ ក្បួន​រថយន្តក្រុង​ដឹក​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​បាន​ចាក​ចេញពី​រោងចក្រ​ដែកថែប Azovstal កាលពី​ថ្ងៃ​សុក្រ ខណៈរុស្ស៊ី​បាន​អះ​អាង​ថា​បាន​គ្រប់គ្រង​ទាំងស្រុង​ទីក្រុង Mariupol។

​អ្នកនាំពាក្យ​លោក Igor Konashenkov បាន​និយាយថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ីលោក Sergei Shoigu បាន​រាយការណ៍​ទៅ​លោក​ប្រធានាធិបតី Vladimir Putin អំពី​ការរំដោះ​បាន​ទាំងស្រុង​រោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង Mariupol ដែលជា​បន្ទាយចុងក្រោយ​នៃ​ការតស៊ូរបស់​អ៊ុយ​ក្រែ​ន និង​ទីក្រុង​ទាំងមូល។ គ្មាន​ការបញ្ជាក់​ភ្លាមៗ​ពី​ភាគី​ខាង​អ៊ុយ​ក្រែ​ន​នោះទេ​។​ ​លោក Konashenkov បាន​និយាយថា អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​សរុប​ចំនួន 2,439​នាក់​ដែល បាន​ជាប់នៅ​រោងចក្រ​ដែកថែប​បាន​ចុះចាញ់​ចាប់តាំងពី​ថ្ងៃ​ចន្ទ រួមទាំង​ជាង ​500​នាក់កាលពី​ថ្ងៃ​សុក្រ​។ ខណៈ​ពួកគេបាន​ចុះចាញ់ កងទ័ព​ត្រូវបាន​ចាប់​ជា​ឈ្លើយ​សឹកដោយ​រុស្ស៊ី​ ដែល​មួយចំនួន​ត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យ​។​

​រោងចក្រ​ដែកថែប Azovstal បាន​ក្លាយជា​កន្លែង​នៃ​ការប្រយុទ្ធ​គ្នា​ខ្លាំង​អស់​ជាច្រើន​សប្តាហ៍មកហើយ​។ ក្រុម​អ្នក​ប្រយុទ្ធ​បានជា​ប់​នៅក្នុង​រោងចក្រ ​ដោយ​រង​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ីកាំភ្លើង​ធំ និង​ការបាញ់​ដោយ​រថក្រោះ មុនពេល​រដ្ឋាភិបាលរ​បស់​ពួកគេ​បាន​បញ្ជា​ឱ្យ​ពួកគេ​បោះបង់​ការការពា​រ​ខ្លួន និង​ដើម្បី​សង្គ្រោះ​ជីវិត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        56
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm