ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៦នេះ បានអញ្ជើញចូលរួមជា អធិបតី ក្នុងកម្មវិធី ផ្តល់ការពិនិត្យព្យាបាលភ្នែក និងផ្តល់ជូន វ៉ែនតា ដល់មន្ត្រីរាជការ និងកងកម្លាំង ក្នុងស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនគិតថ្លៃ។
ជាបន្តបន្ទាប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះ ខេត្តកំពង់ស្ពឺ តែង ដឹកនាំក្រុមគ្រូពេទ្យ ដើម្បីផ្តល់ការព្យាបាលដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ។ ជាក់ស្តែងនៅថ្ងៃសៅរ៍ ទី ២៤ តុលានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញនាំយកក្រុមគ្រូ ពេទ្យជំនាញ ដើម្បីផ្តល់ការពិនិត្យភ្នែក និងជូនវ៉ែនតា ដល់មន្ត្រីរាជការ កងកម្លាំងប្រមាណ ១ ០០០នាក់ ក្នុងស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើង កោតសសើរនិងអរគុណដល់ វេជ្ជបណ្ឌិត ប៉ាង សាម៉ន ប្រធានក្រុម គ្រូពេទ្យភ្នែក គៀនឃ្លាំង ដែលបានដឹកនាំក្រុមការងារ មកជួយពិនិត្យភ្នែកនិងផ្តល់វ៉ែនតា ជូនមន្ត្រីរាជការ និងកង កម្លាំងនៅស្រុកបសេដ្ឋ នាថ្ងៃនេះ។ ឯកឧត្តមបញ្ជាក់ថា នេះជាការរួមចំណែក ជាទឹកចិត្ត ក្នុងនាមជាមន្ត្រីរាជការក្នុង វិស័យសុខាភិបាល យល់ពីទុក្ខធុរៈមន្ត្រីរាជការដូចគ្នា។ ឯកឧត្តមចាត់ទុកថា នេះជាការលះបង់ ដ៏មានតម្លៃមួយ ហើយឯកឧត្តម ក៏សង្ឃឹមដែរថា ការរួមចំណែកជួយនេះ នឹងមានជាបន្តបន្ទាប់ នៅទីតាំងភូមិស្រុកដទៃទៀត ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ។
លោក វេជ្ជបណ្ឌិត ប៉ាង សាម៉ន លើកឡើងដែរថា នេះជាលើកទី ៤ ដែលលោកបានដឹកនាំក្រុមការងារ ដើម្បីផ្តល់ ជូនសេវា នានាពាក់ព័ន្ធនឹងប្រព័ន្ធចក្ខុ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ បើគិតក្នុងក្របខណ្ឌទូទាំងប្រទេស ជាលើកទី ១០០ ដែលក្រុមការងារបានចុះទៅពិនិត្យ និងផ្តល់ជូនវ៉ែនតាដោយមិនគិតថ្លៃជូនមន្ត្រីរាជការប្រមាណជិត ៥ម៉ឺន នាក់។
លោក សំអឿន សុបញ្ញា ក្នុងនាមជាអភិបាលស្រុក បសេដ្ឋ តំណាងឱ្យមន្ត្រីរាជការដែលទទួលបានការពិនិត្យ និងទ ទទួលបានវ៉ែនតា ដោយមិនគិតថ្លៃនាថ្ងៃនេះ បានលើកឡើងថា នេះស្មារតីសាមគ្គីភាព ការដឹងគុណ ការលើកទឹក ចិត្តចំពោះវីរភាព និងការលះបង់របស់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញភារកិច្ចជូនជាតិ ។អត្ថបទ៖ គឹមហុក









