ឯកឧត្តម គន់ គីម អំពាវនាវពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជន ដើម្បីបន្តអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន

2022/05/21 06:15:57 pm        433

ឧត្តរមានជ័យ៖ ឯកឧត្តម គន់ គីម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ បោះឆ្នោតជូនបេក្ខជនឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តទទួលបានការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែរីកចម្រើន ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៥ ដែលជាថ្ងៃឃោសនាដំបូង ដែលមានសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ចូលរួមឃោសនាសរុបជាង ៦ពាន់នាក់។

ឯកឧត្តម គន់ គីម បានមានប្រសាសន៍ បេក្ខភាពមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត ពោល​សុទ្ធសឹង​ជាមេឃុំ និងចៅសង្កាត់ ដែលគិតគូរសុខទុក្ខរបស់ពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍ​នៅតាម​ឃុំសង្កាត់ ដែលខ្លួនដឹកនាំ និងគ្រប់គ្រង ។

ឯកឧត្តម បានបន្តថា ជាពិសេសមេឃុំ និងចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា គឺជាមេឃុំ និងចៅសង្កាត់ ដែលបម្រើប្រជាពលរដ្ឋ យកប្រជាពលរដ្ឋជាធំ នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា ដែលមានលេខរៀងកំណត់ទៅតាមបណ្តាឃុំ និងសង្កាត់នីមួយៗ ដើម្បីទទួលបានមេឃុំ និងចៅសង្កាត់ ដែលបម្រើប្រជាពលរដ្ឋ គិតគូរ​សុខទុក្ខប្រជាពលរដ្ឋ ហើយជាគណបក្សដែលធំជាងគេនៅកម្ពុជា និងមានគោលនយោបាយដឹកនាំ​ជាតិច្បាស់លាស់ ធានារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        349
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        373
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        471

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm