ក្រសួងឧស្សាហកម្មផ្តល់អាជ្ញាប័ណ្ណទឹកស្អាត បានចំនួនជាង ១០ ពាន់ភូមិ និងបានកំពុងបន្តផ្តល់បន្ថែម

2026/10/26 01:59:33 pm        133

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់អាជ្ញាប័ណ្ណចំនួនជាង ១០ ពាន់ ភូមិ ក្នុងនោះរដ្ឋាករទឹកមានជិត ២ ពាន់ភូមិ និងប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជន មានជាង ៨,៨ ពាន់ភូមិ និងបានកំពុងបន្ត ផ្តល់អាជ្ញាប័ណ្ណ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការទាក់ទាញវិនិយោគផងដែរ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកឡើងក្នុងពិធីបើក «សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទី៦» ក្រោមប្រធានបទ «នវានុវត្តន៍ថ្ងៃនេះដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក» នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ នេះថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកលើការដឹកនាំ និងគ្រប់គ្រងវិស័យទឹកស្អាត បាននិងកំពុងអនុវត្តបេសកកម្មរបស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ដែលបានកំណត់ថា «ត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្ម និងសមធម៌នូវទឹកបរិភោគ ដែលមានសុវត្ថិភាព និងថ្លៃសមរម្យ សម្រាប់ ប្រជាជនទាំងអស់» ពិសេសការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតត្រូវឈរលើលក្ខខណ្ឌគោល៤ គឺគុណភាព សុវត្ថិភាព និរន្តរភាព និង ថ្លៃសមរម្យ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ដើម្បីសម្រេចបានគោលដៅ និងចក្ខុវិស័យខាងលើ យើងពិតជាមិនអាចខ្វះបាននូវកិច្ចសហការ និង ការជួយជ្រោមជ្រែងពីក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានផ្តល់ហិរញ្ញប្បទាន និងភាគីពាក់ព័ន្ធ ជាពិសេ សការអនុវត្តកាតព្វកិច្ចប្រកបដោយការទួលខុសត្រូវរបស់ប្រតិបត្តិករឯកជន ដើម្បីផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតស្របតាមលក្ខខណ្ឌ គោលទាំង៤ ដែលនឹងជួយលើកកម្ពស់សុខភាពសាធារណៈ បង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនិយោគ ពីវិស័យឯកជនជាតិ និងអន្តរជាតិ។

 

ជុំវិញទឹកស្អាតនេះ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានផ្តល់អាជ្ញាប័ណ្ណចំនួនជាង ១០ ពាន់ភូមិ ក្នុងនោះរដ្ឋាករទឹកមាន ជិត ២ ពាន់ភូមិ ស្មើជាង ១៨% និងប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជនមានជាង ៨,៨ ពាន់ភូមិ។ ចំណែកភូមិមាន បណ្តាញទឹកស្អាត មានជាង ៨,៣ ពាន់ភូមិ ស្នើ ៧៧% (ធៀបនឹងភូមិមានអាជ្ញាប័ណ្ណសរុប)។ ចំពោះចំនួនតំណ មានជាង ១,៦ លានតំណ ក្នុងនោះរដ្ឋាករទឹកមាន ៧១ ម៉ឺនតំណ និងប្រតិបត្តិករឯកជនមាន ៩៧ ម៉ឺនតំណ។ ដោយឡែកបរិមាណទឹកផលិត មានប្រមាណ ៥០ លានម៉ែត្រគូបក្នុងមួយខែ ប្រសិនបើគិតត្រឹមខែកញ្ញានេះ បរិមាណទឹកផលិតសរុបជាង ៤៦៤ លានម៉ែត្រគូប ក្នុង នោះរដ្ឋាករទឹកមានជាង ២៨៨ លានម៉ែត្រគូប និងប្រតិបត្តិករឯកជនមានចំនួន ១៧៦ លានម៉ែត្រគូប។

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមផ្គត់ផ្គង់ទឹកកម្ពុជា (CWA) លើកឡើងថា សមាគម CWA នឹងបន្ត បំពេញតួនាទីជាស្ពានភ្ជាប់សមាជិក ជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិករ និងរួម ចំណែកធានាឱ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។

លោកជឿជាក់ថា ភាពជោគជ័យនៃវិស័យទឹកស្អាត គឺជាជោគជ័យរួមរបស់យើងទាំងអស់គ្នា ហើយតាមរយៈការសហការគ្នា ការច្នៃ ប្រឌិត និងការវិនិយោគប្រកបដោយចក្ខុវិស័យ គឺអាចបង្កើតដំណោះស្រាយកាន់តែប្រសើរ សម្រាប់វិស័យទឹកស្អាត និងប្រជាពលរដ្ឋ កម្ពុជានាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

កម្ពុជា និងអូស្ត្រាលីសហការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​កើន​ឡើង
2026/10/26 02:59:58 pm        1
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ FAO នៅតែបន្តពង្រឹង ទោះបីជាមានការផ្លាស់ប្តូរអាណត្តិថ្នាក់ដឹកនាំ
2026/10/26 02:44:31 pm        1
មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញ​ពីការព្រួយបា​រម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មានឡើង
2026/10/26 02:33:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤

2026/10/26 03:14:04 pm
​កម្ពុជា និងអូស្ត្រាលីសហការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​កើន​ឡើង
2026/10/26 02:59:58 pm
​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ FAO នៅតែបន្តពង្រឹង ទោះបីជាមានការផ្លាស់ប្តូរអាណត្តិថ្នាក់ដឹកនាំ
2026/10/26 02:44:31 pm
​មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញ​ពីការព្រួយបា​រម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មានឡើង
2026/10/26 02:33:29 pm
​ប្រធានសមាគមអំពាវនាវដល់អ្នកចិញ្ចឹមសត្វ ពង្រីកផលិតកម្មទៅរកការ​កែច្នៃ ដើម្បី​លើក​កម្ពស់​ការ​ចិញ្ចឹមសត្វ​ នៅកម្ពុជា
2026/10/26 02:15:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm