ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត គាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ថ្ងៃដំបូង នៃខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ មានសមាជិក-សមាជិការបក្សចូលរួមប្រមាណ ៤ម៉ឺន២ពាន់នាក់ ។
គួររម្លឹកផងដែរថា ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដែលមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧ គណបក្សនយោបាយ។
ក្នុងនោះគ.ជ.ប អនុញ្ញាតឲ្យមានការហែក្បួនឃោសនា បោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតផងដែរ៕








