ឯកឧត្តម បោន ប៊ិន៖ CPP ធ្វើដំណើរឆ្ពោះទៅមុខឥតងាករេ បន្តបង្កើនសមិទ្ធផលគ្រប់ទីកន្លែង

2022/05/21 08:25:58 pm        707

បន្ទាយមានជ័យ៖ ឯកឧត្តម បោន ប៊ិន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះមូលដា្ឋនស្រុកមង្គលបូរី និងជាប្រធានក្រុមការងារបក្សចុះមូលដា្ឋនឃុំចំណោម បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ធ្វើដំណើរឆ្ពោះទៅមុខឥតងាករេ បន្តបង្កើន និងពង្រីកនូវសមិទ្ធផលគ្រប់ទីកន្លែង ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

ក្នុងពិធីបើកកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បោន ប៊ិន មានប្រសាសន៍ថា សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផល ដែលសម្រេចបាន នាពេលបច្ចុប្បន្ន គឺបានមកពីការយកអាយុជីវិតធ្វើ​ជា​ដើម​ទុន​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានធ្វើ​ពលីកម្មដ៏​ធំធេង និងមានការចូលរួមមិនអាចកាត់ថ្លៃបាន​ របស់បងប្អូនយុទ្ធជន យុទ្ធនារី ជនរួមជាតិយើងរាប់លាននាក់ដើម្បីជាតិមាតុភូមិ ។

ឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋទាំងអស់ បន្តខិតខំការពារថែរក្សាសន្តិភាព និង​សមិទ្ធផល​ដ៏ថ្លៃថ្លា ដែលបានមកដោយលំបាកក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបាន​គង់វង្សជារៀងរហូត ​ដោយមិន​អនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ។

ជាមួយនេះ ឯកឧត្តម បោន ប៊ិន បានជំរុញដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២​ ឱ្យបានគ្រប់ៗគ្នា ពិសេសបន្តឆ្ពោះទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅឆ្នាំ២០២៣ នាពេលខាង​មុខផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋ បន្តបោះឆ្នោតគាំទ្របេក្ខជនមេឃុំ ​និងចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ​ដើម្បីមានឱកាសអភិវឌ្ឍន៍​មូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើន ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm