ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

2026/10/27 10:49:23 am        104

ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញអស់ហើយ ក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅទីក្រុងអាយជិ-ណាហ្គោយ៉ា ប្រទេសជប៉ុន ជាមួយការបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រឈ្នះមេដាយលើកដំបូង និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដល់ជណ្ដើរ​យន្ដហោះ ​នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះដំណើរមកដល់មាតុប្រទេស ជាមួយមោទនភាពក្រៃលែង ដោយទទួលបានការស្វាគមន៍ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ។ អ្វីដែលមោទនភាពទៀតនោះ គឺបេសកកម្មបានបញ្ចប់ដោយជោគជ័យ រួមមានការឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ដែលជាមេដាយប្រវត្តិសាស្ដ្ររបស់កីឡាប៉ារ៉ាឡាំពិកកម្ពុជា ការទទួលស្គាល់លើឆាកអន្ដរជាតិ ពិសេសក្រុមប្រឹក្សាកីឡាប៉ារ៉ាឡាំពិកអាស៊ី បានចាត់ទុកកម្ពុជា គឺជាប្រទេសមានសក្ដានុពល និងឧត្តមភាពឆ្ពោះទៅប្រជែងមេដាយជាបន្ដបន្ទាប់ រួមជាមួយការប្រកាសត្រៀមខ្លួនរួចរាល់ក្នុងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាឡាំពិក ឆ្នាំ២០២៩ ផងដែរ។

ទន្ទឹមជាមួយគ្នា កីឡាករ វ៉ាន វ៉ុន ដែលត្រូវបានចាត់ទុកជាវីរបុរសកីឡាប៉ារ៉ាឡាំពិកកម្ពុជា បន្ទាប់ពីដណ្ដើមបានមេដាយសំរឹទ្ធដំបូង ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកអាស៊ី ឆ្នាំ២០២៦ បានសម្ដែងក្ដីរីករាយ ដែលខ្លួនអាចធ្វើបាន បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែង រហូតសម្ដេចគោលដៅឈ្នះមេដាយជូនជាតិ ។ យ៉ាងណាលោកថា ការដណ្ដើមបានមេដាយនេះ ក៏មិនមែនជារឿងងាយស្រួលដែរ ដ្បិតក្នុងវិញ្ញាសា 100m T54 ផ្នែកបុរស គឺប្រជុំដោយកីឡាករខ្លាំងៗជាច្រើន ។ ដូច្នេះទោះពុំទទួលបានមេដាយមាស ក៏ខ្លួនមានមោទនភាពនឹងសមិទ្ធផលនេះដែរ។

គួរដឹងថា សម្រាប់ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅប្រទេសជប៉ុន ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលាថ្មីៗ កម្ពុជាបានបញ្ចូនប្រតិភូ និងអត្តពលិកសរុប ៣១នាក់ លើ ៥ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម, បាល់បោះរទេះនារី វាយកូនឃ្លីលើតុ បូស្យា និងកីឡាហែលទឹក។ ជាលទ្ធផលគឺកីឡាករ វ៉ាន វ៉ុន ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា 100m T54 ផ្នែកបុរស ដែលជាមេដាយដំបូងបង្អស់របស់កីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្នុងប្រវត្តិចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ៕ អត្ថបទ លី ឈុនឡា






អត្ថបទដែលទាក់ទង

បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
2026/10/27 11:18:36 am        1
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី
2026/10/27 10:49:23 am        1
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចាកចេញទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះដើម្បីជួប Tampines Rovers
2026/10/27 10:15:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ធនាគារ ARDB និង FASMEC សហការរៀបចំវេទិកាថ្នាក់ជាតិលើកទី១ ដើម្បីដោះស្រាយបញ្ហាហិរញ្ញប្បទានរបស់ MSMEs

2026/10/27 11:32:02 am
​គណៈប្រតិភូនាយទាហាននៃវិទ្យាស្ថានពេទ្យយោធា នៃក្រសួងការពារប្រទេសវៀតណាមទស្សនកិច្ចនៅវិមាន ឈ្នះ ឈ្នះ
2026/10/27 11:24:43 am
​វិចារណកថា៖«ខ្ញុំមិនអាចមានសុខុមាលភាពពេញលេញបានឡើយ ប្រសិនបើនៅក្នុងសហគមន៍របស់ខ្ញុំ នៅមានមនុស្សដែលត្រូវបានទុកចោលដោយគ្មានការថែរក្សា»
2026/10/27 11:20:02 am
​បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
2026/10/27 11:18:36 am
​កាប់ប្លន់ម៉ូតូ០២គ្រឿងពីខេត្តស្វាយរៀង ប៉ងយកមកលក់នៅភ្នំពេញ ត្រូវសមត្ថកិច្ចបង្ក្រាបបាន
2026/10/27 10:52:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm