ឯកឧត្តម ជា ចាន់តូ អំពាវនាវពលរដ្ឋទៅបោះឆ្នោត ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

2022/05/21 08:49:49 pm        393

កំពង់ធំ៖ ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានអំពាវនាវពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

ក្នុងបើកយុទ្ធនាកាឃោសនាបោះឆ្នោតរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់អាណត្តីទី៥ នៅថ្ងៃទី២១ ​ខែឧសភា ឆ្នាំ២០២២ ឯកឧ្តមបណ្ឌិត ជា ចាន់តូ មានប្រសាសន៍ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិជ្រើសរើស ​គណបក្សនយោបាយ ​ដែលខ្លួនពេញចិត្ត ហើយ​ការជ្រើសរើសគណបក្សនយោបាយដែលត្រឹមត្រូវ ​មានន័យថា បានចូលយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍប្រទេសជាតិ ។

ឯកឧត្តម បានបន្តថា ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង ៣០ឆ្នាំកន្លងមក ​ដោយក្នុងរយៈពេលនេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ។

ឯកឧត្តម ជា ចាន់តូ បានបន្ថែមថា ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅ​បោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយ ស្របជាមួយឆន្ទៈប្រជាពលរដ្ឋ កាលៈទេសៈសង្គម ​ដើម្បីប្រជាជន​ រស់នៅប្រកប​ដោយ​សេចក្តីសុខ​ក្សេមក្សាន្ត​ជារៀងរហូត ។

ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់ថា បេក្ខភាពមេឃុំ ចៅសង្កាត់ របស់​គណបក្សប្រជាជនកម្ពុជា ​ត្រូវបានជ្រើសរើស ​យ៉ាងយកចិត្តទុកដាក់បំផុត ពោល​សុទ្ធសឹង​ជាមេឃុំ និងចៅសង្កាត់ ​ដែល​គិតគូរ​សុខទុក្ខរបស់ពលរដ្ឋ​ និង​លើកកម្ពស់ការអភិវឌ្ឍ នៅតាម​មូលដ្ឋានដែលខ្លួនដឹកនាំ ​ដូចនេះពលរដ្ឋទាំងអស់ ​សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យកាន់តែមានភាពរី​កចម្រើន ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm