ឯកឧត្តម ប៊ុន លើត៖ ក្បួនឃោសនារកសំឡេងឆ្នោតនាពេលនេះ គឺបង្ហាញឃើញពីកម្លាំងសាមគ្គី ឧត្តមភាព និងកិត្យានុភាពរបស់សមាជិក-សមាជិកា

2022/05/21 09:14:25 pm        931

កោះកុង ៖ ឯកឧត្តម ប៊ុន លើត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តកោះកុង មានប្រសាសន៍ថា ក្បួនឃោសនារកសំឡេងឆ្នោតនាពេលនេះ គឺបង្ហាញឃើញពីកម្លាំងសាមគ្គី ឧត្តមភាព និងកិត្យានុភាពរបស់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បង្ហាញទៅកាន់ប្រជាពលរដ្ឋជ្រាបពីសារគោលនយោបាយរបស់គណបក្ស។

ក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២នេះ ឯកឧត្តម ប៊ុន លើត បានបន្ថែមទៀតថា មានតែគណបក្ស​ប្រជាជនកម្ពុជាមួយគត់ ដែលធ្វើឲ្យប្រជាជនទូទាំងប្រទេសស្គាល់នៅសុខសន្តិភាព​ សុខដុមរមនា និងមានការអភិវឌ្ឍរីកចម្រើនសង្គមជាតិគ្រប់វិស័យ។

ដោយឡែកលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ក៏អំពាវនាវដល់សមាជិក-សមាជិការបស់ខ្លួន ត្រូវគោរពតាមការណែនាំ​របស់​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​ និង​រក្សានូវ​ភាព​ថ្លៃថ្នូរ វិន័យ ជៀសវាង​ការ​កើតនូវអំពើ​ហិង្សា​ធ្វើឲ្យប៉ះពាល់​កិត្តិយស​ដល់​គណបក្សប្រជាជនកម្ពុជា​ ព្រមទាំង​សន្តិសុខសណ្តាប់ធ្នាប់។

លោកជំទាវ បន្ថែមទៀតថា ជនរួមជាតិបានឃើញច្បាស់ហើយរាល់សមិទ្ធផលដែល​កើតមាន​សព្វថ្ងៃនេះ​ ដោយកើតចេញពីគោលនយោបាយ​ដ៏ត្រឹមត្រូវរបស់​គណបក្សប្រជាជនកម្ពុជា សូម​អញ្ជើញទៅបោះឆ្នោត​ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​ដែល​មានរូប​ទេវតា​បាចផ្កា ជា​សញ្ញាសម្គាល់ ​ឱ្យបានគ្រប់ៗគ្នាកុំបីខាននៅតាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ របស់បងប្អូន ។

ខេត្តកោះកុងមានពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប ៧៣.១៣៤នាក់ និង​ការិយាល័យ​បោះឆ្នោត ១៨៧ការិយាល័យ ​ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងសរុបចំនួន៦គណបក្ស។ ទី១-គណបក្សប្រជាជនកម្ពុជា ទី២-គណបក្សភ្លើងទៀន ទី៣-គណបក្សយុវជនកម្ពុជា ទី៤-គណបក្សខ្មែរស្រឡាញ់ជាតិ ទី៥-គណបក្សខ្មែររួបរួមជាតិ និងទី៦-គណបក្សហ៊្វុនស៊ិនប៉ិច៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm