អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «សន្តិភាព និងស្ថិរភាពសង្គមជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែល​យើង​ត្រូវ​រួមគ្នាថែរក្សានិងការពារ»

2026/10/27 03:53:32 pm        136

ពោធិ៍សាត់៖ «សង្គ្រាមនិងភាពវឹកវរដែលបង្កអស្ថិរភាពនៅក្នុងតំបន់ជាច្រើន ហើយ​ដែល​កំពុង​ធ្វើ​ឱ្យ​ពិភព​លោក​មានភាពមិនច្បាស់លាស់គួរឱ្យព្រួយបារម្ភ​ដូចសព្វថ្ងៃ ​បានធ្វើឱ្យមនុស្សជាតិ​និង​មេ​ដឹក​នាំពិ​ភពលោក ផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព និងស្ថិរភាព​សង្គម។ នៅកម្ពុជា សន្តិភាព និង​ស្ថិរភាព​សង្គមដែលបានមកដោយលំបាក ​ត្រូវបានថែរក្សា​យ៉ាងល្អ​ក្នុងរយៈពេល​ជិត​៣​ទសវត្សរ៍​ចុង​ក្រោយ និង​បានផ្តល់ផល​ប្រយោជន៍​ធំ​ធេង​មិន​ធ្លាប់​មាន​ដល់​ប្រទេស​ជាតិ និង​ប្រជាជនកម្ពុជា»។ 

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញ​ជា​វាគ្មិន​ក្នុង​វគ្គ​​បណ្តុះ​បណ្តាល​ស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

 

ឯកឧត្តម ប៉ែន បូណា បន្តថា ដើម្បីការពារសមិទ្ធផលដ៏ធំធេងនេះឱ្យបានគង់វង្សជារៀងរហូត ពួកយើងជាមន្ត្រីទទួលបន្ទុកព័ត៌មាននិងនាំពាក្យ​មានតួនាទីសំខាន់មិនអាចខ្វះបាន ពោលគឺតួនាទីបន្សាបរាល់ព័ត៌មានទាំងឡាយណា​ដែលមានចរិតញុះញង់ បំផ្លើសបំភ្លៃ ក្នុងគោលដៅបំផ្លាញសន្តិភាពនិងស្ថិរភាពសង្គមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន។ «ក្នុងករណីមានព័ត៌មានបែបនេះកើតឡើង ហើយបើយល់ឃើញថាចាំបាច់ ពួកយើងត្រូវតែស្រាយបំភ្លឺដើម្បីកុំឱ្យប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំ។ ទន្ទឹមនឹង​ប្រតិកម្មឆ្លើយតប ការងារមួយទៀតដែលយើងត្រូវធ្វើដំណាលគ្នាគឺ បុរេសកម្មពោលគឺ ការបន្តផ្សព្វផ្សាយ​អំពីតម្លៃសន្តិភាព និងស្ថិរភាពសង្គម និងសមិទ្ធផលទាំងឡាយដែលកើតចេញពីសន្តិភាព ពីព្រោះនេះជាស្នាដៃធំធេងមិនធ្លាប់មាន​របស់រាជរដ្ឋាភិបាល​នៃគណបក្សប្រជាជនកម្ពុជា» នេះជាការគូសបញ្ជាក់របស់​ឯកឧត្តម ប៉ែន បូណា​។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល មានកត្តាសំខាន់ពីរដែលកម្ពុជាអាចថែរក្សាបានយ៉ាងល្អនូវសន្តិភាព និងស្ថិរភាពសង្គមរយៈពេលយូរគឺ ទី១៖ គឺកម្ពុជាមានថ្នាក់ដឹកនាំដែលយល់ច្បាស់អំពីប្រវត្តិសាស្ត្រអតីតកាល​ ហើយបានតស៊ូលះបង់​គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពយ៉ាងលំបាកលំបិនបំផុត ហើយ ថែមទាំង​​បាន​ឈរជាជន្ទល់យ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ទី២៖ គឺ​យើងមានប្រជាពលរដ្ឋដែលឆ្លាតវៃ និងមានការយល់ដឹងខ្ពស់ជាងក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបំបែកបំបាក់សង្គមខ្មែរ និងបំផ្លាញសន្តិភាព។ ប្រជាពលរដ្ឋខ្មែរតែងផ្តល់តម្លៃខ្ពស់ដល់សុខសន្តិភាព និងឈរជាកម្លាំងយ៉ាងរឹងមាំពីក្រោយរាជរដ្ឋាភិបាល។ ជាលទ្ធផល ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនា​របស់ពួកគេដែលព្យាយាមបំផ្លាញសន្តិភាព បំបែកបំបាក់សង្គមខ្មែរ និងតែងតែហុចដងដាវឱ្យ​សត្រូវឈ្លានពានទឹកដី កំពុងស្ថិតក្នុងស្ថានភាពឯកោយ៉ាងខ្លាំងដោយសារប្រជាពលរដ្ឋឈប់គាំទ្រ។

«ដូច្នេះ យើងទាំងអស់គ្នា​ត្រូវបន្តរួមចំណែក​ការពារសន្តិភាព និង​ការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ បន្សាបព័ត៌មានភូតកុហក ឬ​ព័ត៌មានដែលមានចរិតញុះញង់​ និងបន្តវែកមុខក្រុមដែលចង់បំផ្លាញសន្តិភាព និងក្រុមដែលបម្រើបរទេសឈ្លានពានទឹកដី ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់កាន់តែច្បាស់»។ នេះជាការសង្កត់ធ្ងន់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។                        

  វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, អភិបាលស្រុកក្រុង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត សរុបចំនួនជាង ២០០នាក់៕



អត្ថបទដែលទាក់ទង

កម្ពុជាទាត់ចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅដីថៃ
2026/10/27 04:25:27 pm        1
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
2026/10/27 04:14:45 pm        1
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
2026/10/27 04:11:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់

2026/10/27 05:55:26 pm
​អតីតអ្នកនាំពាក្យ៖ លោក ហ្សេឡិនស្គី បង្កឲ្យមានកំហឹង និងការស្អប់ខ្ពើមចំពោះប្រជាជនអ៊ុយក្រែន នៅទូទាំងពិភពលោក
2026/10/27 05:51:52 pm
​ចិននឹងបញ្ជូនបេសកជនទៅកាន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗនេះ ខណៈជម្លោះកំពុងរាលដាល
2026/10/27 05:46:19 pm
​រដ្ឋមន្រ្តីការបរទេសស្វីស នឹងចូលរួមកិច្ចប្រជុំក្នុងប្រទេសកូរ៉េខាងជើងនាសប្តាហ៍នេះ
2026/10/27 05:35:43 pm
​ប្រធានាធិបតីស្តីទីរបស់​វ៉េណេស៊ុយអេឡា ចាត់ទុកការត្រឡប់របស់មេដឹកនាំបក្សប្រឆាំងថា ជាការសម្ដែង
2026/10/27 05:25:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm