ឯកឧត្តម ប្រាក់ សុខុន៖ CPP ដឹកនាំប្រទេសជាង ៤០ឆ្នាំ រឹងមាំបែបនេះ ព្រោះការគាំទ្រ និងស្មោះត្រង់របស់ពលរដ្ឋ

2022/05/21 10:19:13 pm        1.2 K

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកស្អាង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសរយៈពេលជាង ៤០ឆ្នាំ មានការរឹងមាំបែបនេះ ដោយសារមានការគាំទ្រ និងភាពស្មោះត្រង់របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។

នៅក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បាន​លះបង់​នូវ​កម្លាំង​កាយចិត្ត ស្មារតី និងធនធាន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជាកើតពីប្រជាជន ហើយត្រូវតែបម្រើប្រជាជន ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បានអ​ភិវឌ្ឍឲ្យរីកចម្រើនលើគ្រប់វិស័យ ដែលមានទាំងផ្នែកអប់រំ សុខាភិបាល ផ្នែកសង្គម សូម្បីតែសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពពហុបក្ស។

ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា ការដឹកនាំដ៏រឹងមាំជាង ៤០ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​មានការគាំទ្រជាប់លាប់ជាប្រចាំ ភាពស្មោះត្រង់របស់បងប្អូនប្រជាពលរដ្ឋ រហូតមកដល់ពេលបច្ចុប្បន្ន ហើយសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក៏ជា​ចំណែក​របស់​ពលរដ្ឋដែលបានចូលរួម ។

ជាមួយគ្នា ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្អាង បានអំពាវនាវដល់ពលរដ្ឋ បន្ត​បោះឆ្នោត​គាំទ្របេក្ខ​ជន​មេ​ឃុំចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​មូលដ្ឋាន ឲ្យកាន់តែមានភាពរីកចម្រើន៕ អត្ថបទ៖ បាន សុខរិទ្ធ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm