រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី

2026/10/28 10:35:36 am        156

ក្នុងឱកាសចូលរួមសន្និសីទបណ្តាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) នៅប្រទេសអាមេនី នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមថ្លែងសេចក្តីថ្លែងការណ៍ជាតិ ដោយបានបង្ហាញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាតិនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងបន្តដំណើរទៅមុខយ៉ាងស្វាហាប់ ដោយផ្អែកលើគ្រឹះសន្តិភាព និងសមិទ្ធផលនានា ដែលបន្សល់ទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកម្ពុជា។ ជាមួយគ្នានេះ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងមុតស្រួច ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយចីរភាព។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីការដាក់ចេញនូវ «យុទ្ធសាស្ត្រចក្រា» ដែលជាត្រីវិស័យជំរុញឱ្យអនាគត និងតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយវិបត្តិបរិស្ថានសកល និងការការពារភពផែនដីឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ស្របតាមក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ (KM-GBF) យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) របស់កម្ពុជា បានកំណត់គោលដៅជាតិចំនួន ២៣ ដែលរៀបចំឡើងជុំវិញ បណ្តុំលទ្ធផលសំខាន់ៗចំនួន ៦។ គោលដៅទាំងនេះផ្តោតសំខាន់លើការស្តារប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាត និងការពង្រឹងអភិបាលកិច្ចនៃតំបន់ការពារចំនួន ៧៣ របស់កម្ពុជា ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ៧ លានហិកតា ឬស្មើនឹងជាង ៣៩% នៃផ្ទៃដីទូទាំងប្រទេស ដែលលើសពីគោលដៅទី ៣ នៃក្របខ័ណ្ឌការងារ KM-GBF ទៅទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងផងដែរថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការជីវៈចម្រុះ, ក្របខ័ណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុងរ៉េអាល់ KM-GBF, សេចក្តីប្រកាស Yerevan និងគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធ ដោយសង្កត់ធ្ងន់ថា ការបំពេញចន្លោះខ្វះខាតផ្នែកហិរញ្ញវត្ថុសកល គឺជាកត្តាសំខាន់បំផុតសម្រាប់ការសម្រេចបាននូវលទ្ធផលជាក់ស្តែង។លើសពីនេះ កម្ពុជាក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល ក្រុមស្ត្រី យុវជន និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគាំទ្រ NBSAP ដែលបានអនុម័តដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងផ្ញើជូនទៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ ព្រមទាំងជួយធានាឱ្យមានធនធានហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវភាពសុខដុមរម្យនាជាមួយធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ៕

អត្ថបទដែលទាក់ទង

សម្តេចធិបតី ផ្តាំដល់សិស្សទើបជាប់បាក់ឌុបត្រូវគិតលើរឿង៣ គឺសុខភាព ចំណេះដឹងបំណិន និងការងារ
2026/10/28 01:29:44 pm        1
សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី?
2026/10/28 01:19:07 pm        1
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអរគុណរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែល​បាន​រួម​ចំណែក​ អភិវឌ្ឍ​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុ​ជា​លើ​ជំនាញ​យោធា​ជា​ច្រើន
2026/10/28 01:15:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ផ្តាំដល់សិស្សទើបជាប់បាក់ឌុបត្រូវគិតលើរឿង៣ គឺសុខភាព ចំណេះដឹងបំណិន និងការងារ

2026/10/28 01:29:44 pm
​សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី?
2026/10/28 01:19:07 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអរគុណរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែល​បាន​រួម​ចំណែក​ អភិវឌ្ឍ​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុ​ជា​លើ​ជំនាញ​យោធា​ជា​ច្រើន
2026/10/28 01:15:36 pm
​សម្ដេចធិបតី៖ សិស្សជាង១២ម៉ឺននាក់ប្រលងជាប់បាក់ឌុបឆ្នាំនេះ ជាការខិតខំរបស់សិស្ស និងគ្រប់ភាគីពាក់ព័ន្ធ
2026/10/28 01:06:27 pm
​សម្ដេចធិបតី៖ គោលដៅរាជរដ្ឋាភិបាលគឺប្រែក្លាយសាលារៀនទូទាំងប្រទេសជាសាលាគំរូ និងមានស្ដង់ដាតែមួយ
2026/10/28 12:57:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm