យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ៥២០នាក់ នៅខេត្តកំពង់ឆ្នាំង ត្រៀម​ខ្លួន​ចូល​ហ្វឹកហ្វឺន​នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ

2026/10/28 11:53:58 am        294

កំពង់ឆ្នាំង៖ យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាចំនួន ៥២០នាក់ នៅខេត្តកំពង់ឆ្នាំង បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​រំភើប​រីករាយ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមវគ្គហ្វឹកហ្វឺនយោធាដំបូង ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ការស្ម័គ្រ​ចិត្ត​ចូល​បំពេញ​កាតព្វកិច្ច​យោធា​នេះ ​គឺជាការបង្ហាញពីស្មារតីស្នេហាជាតិ ការទទួលខុសត្រូវ និង​ឆន្ទៈ​ក្នុង​ការ​ចូល​រួម​ការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

យុវជនទាំងនេះបានបង្ហាញពីការតាំងចិត្តថា ការចូលបម្រើក្នុងជួរកងទ័ព គឺជាបំ​ណង​ប្រាថ្នា​មួយ​ដែល​ពួក​គេ​មានចិត្តចង់ចូលរួមបំពេញតួនាទីជាពលរដ្ឋល្អ ក្នុងការការពារអធិបតេយ្យភាព បូរណ​ភាព​ទឹក​ដី និងសន្តិភាពរបស់ប្រទេសជាតិ។ ពួកគេរំពឹងថា តាមរយៈការហ្វឹកហ្វឺននេះ នឹង​ទទួល​បាន​ចំណេះ​ដឹង​ ជំនាញយោធា វិន័យ និងការហាត់ពត់លត់ដំរាងកាយ ស្មារតី ដើម្បីក្លាយ​ជា​កង​ទ័ព​ដែល​មានស​មត្ថភាព រឹងមាំ និងមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិ។ ការ​ចូល​រួម​បំពេញ​កាតព្វ​កិច្ចយោធា ក៏ជាឱកាសសម្រាប់យុវជនក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន រៀន​សូត្រ​ពី​ការ​រ​ស់​នៅជាក្រុម ការគោរពវិន័យ ការសាមគ្គីភាព និងការគោរពបទបញ្ជា ដែល​ជា​មូល​ដ្ឋាន​សំខាន់​ក្នុង​ការ​កសាងកម្លាំងការពារជាតិឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

យោងតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​បើក​វគ្គ​ហ្វឹកហ្វឺនដំបូងសម្រាប់យុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា។ កាលបរិច្ឆេទនេះ ត្រូវ​បាន​ប្រកាសដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។

គួររំលឹកថា​ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏ជាថ្ងៃខួបលើកទី៧៣ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ការ​ចាប់​ផ្តើ​មវគ្គហ្វឹកហ្វឺនយោធានៅថ្ងៃដ៏មានសារៈសំខាន់នេះ ត្រូវបានចាត់ទុកថា ជាឱកាស​មួយ​ដែល​បង្ហាញ​ពីស្មារតីស្នេហាជាតិ និងការចូលរួមរបស់យុវជនក្នុងបុព្វហេតុការពារជាតិ និង​មាតុភូមិ​។

ការត្រៀម​ខ្លួនរបស់យុវជនស្ម័គ្រចិត្តទាំង ៥២០នាក់ នៅខេត្តកំពង់ឆ្នាំង បានបង្ហាញពីឆន្ទៈ និង​ការ​តាំង​ចិត្តរបស់យុវជនក្នុងការចូលរួមបម្រើប្រទេសជាតិ ព្រមទាំង​ជា​កម្លាំង​បន្ត​វេន​ដ៏​សំខាន់​ក្នុង​ការ​ថែ​រក្សាសន្តិភាព ស្ថិរភាព និងការពារបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស។

សូមជម្រាប​ជូនផងដែរថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បាន​ចេញ​អនុក្រឹត្យ​​ស្តីពី​ការជ្រើសរើសប្រជាពលរដ្ឋខ្មែរ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់​ឆ្នាំ​២០២៦​ ដោយសម្រេច​អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​ពី ​១៨(​ដប់ប្រាំបី) ឆ្នាំដល់ ២៥(ម្ភៃប្រាំ)​ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤​(ម្ភៃបួន)​ខែ ​ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន ១០ ០០០ (ដប់ពាន់) នាក់ សម្រាប់​ឆ្នាំ​២០២៦​៕ ដោយ ÷ កាំង ហុងវាសនា

អត្ថបទដែលទាក់ទង

សម្តេចធិបតី ផ្តាំដល់សិស្សទើបជាប់បាក់ឌុបត្រូវគិតលើរឿង៣ គឺសុខភាព ចំណេះដឹងបំណិន និងការងារ
2026/10/28 01:29:44 pm        1
សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី?
2026/10/28 01:19:07 pm        1
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអរគុណរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែល​បាន​រួម​ចំណែក​ អភិវឌ្ឍ​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុ​ជា​លើ​ជំនាញ​យោធា​ជា​ច្រើន
2026/10/28 01:15:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ផ្តាំដល់សិស្សទើបជាប់បាក់ឌុបត្រូវគិតលើរឿង៣ គឺសុខភាព ចំណេះដឹងបំណិន និងការងារ

2026/10/28 01:29:44 pm
​សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី?
2026/10/28 01:19:07 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអរគុណរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែល​បាន​រួម​ចំណែក​ អភិវឌ្ឍ​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុ​ជា​លើ​ជំនាញ​យោធា​ជា​ច្រើន
2026/10/28 01:15:36 pm
​សម្ដេចធិបតី៖ សិស្សជាង១២ម៉ឺននាក់ប្រលងជាប់បាក់ឌុបឆ្នាំនេះ ជាការខិតខំរបស់សិស្ស និងគ្រប់ភាគីពាក់ព័ន្ធ
2026/10/28 01:06:27 pm
​សម្ដេចធិបតី៖ គោលដៅរាជរដ្ឋាភិបាលគឺប្រែក្លាយសាលារៀនទូទាំងប្រទេសជាសាលាគំរូ និងមានស្ដង់ដាតែមួយ
2026/10/28 12:57:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm