ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជាជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ

2022/05/21 11:46:23 pm        367

ភ្នំពេញ ៖ នៅក្នុងឱកាសនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ គណបក្សប្រជាជនកម្ពុជាក្រុងបូកគោ ខេត្តកំពត បានបើកយុទ្ធនាការឃោសនាដោយមានសមាជិកសមាជិកាជាងមួយពាន់នាក់បានចូលរួមដង្ហែក្បួនដោយមានក្បួនរថយន្តនិងក្បួនម៉ូតូយ៉ាងគគ្រឹកគគ្រេងក្នុងសង្កាត់ទាំង ៣ របស់ក្រុងបូកគោ។ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោដែលដឹកនាំក្បួនឃោសនាបោះ ឆ្នោតនៅសង្កាត់កោះតូច ក្រុងបូកគោ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជាជនពីរបបខ្មែរក្រហម និងនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យជូនជាតិនិងមាតុភូមិ។ ឯកឧត្តមបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ អ្វីៗដែលកម្ពុជាយើងមានការរីកចម្រើនគឺជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រួមនឹងការគាំទ្រពេញ ទំហឹងពីបងប្អូនប្រជាពលរដ្ឋកម្ពុជា។ 

ក្រៅពីការចាក់សារឃោសនានានា ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនប្រជាពលរដ្ឋនិងសមាជិកសមាជិកាគណបក្សអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា បានកសាងឡើងចាប់តាំងពីការបង្កើតគណបក្សរហូតមកដល់ពេលនេះ ដោយគូសបញ្ជាក់ថា៖«គណបកក្សប្រជាជនកម្ពុជាធ្វើអ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោបានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ដំណាក់ កាលសំខាន់ៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយគណបក្សប្រជា ជនកម្ពុជាបានដើរតួនាទីសំខាន់ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ គណបក្សប្រជាជនកម្ពុជាបានជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ ដឹកនាំប្រជាជន តស៊ូពុះពារអនុវត្តនូវភារកិច្ចសំខាន់ៗ ដោយជោគជ័យធ្វើឲ្យប្រទេសជាតិមានស្ថិរភាព មានសុខសន្តិភាព ពេញលេញ និងពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យ។ 

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្រៅពីសមិទ្ធផលជាប្រវត្តិសាស្ត្រធំក្នុងការបញ្ចប់សង្គ្រាម និងកសាងសន្តិភាព រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបានគិតគូរនិងបម្រើផលប្រយោជន៍ពលរដ្ឋគ្រប់កាលៈទេសៈនៅជាប់នឹងប្រជាពលរដ្ឋ ហើយក្នុងពេលប្រឈមនឹងជំងឺឆ្លងកូវីដ១៩ រាជរដ្ឋាភិបាលបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនពលរដ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ ដោយដាក់ចុះនូវនយោបាយ វ៉ាក់សាំងធ្វើឱ្យកម្ពុជាមានភាពស៊ាំក្នុងសង្គម ទប់ស្កាត់បានការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ និងបានបើកដំណើរការប្រទេសឡើងវិញ ព្រមទាំងផ្តល់នូវការគាំពារសង្គមដល់ប្រជាពលរដ្ឋ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «នេះគឺជាបម្រើប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ»។ 

ជាមួយគ្នានេះដែរ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោបានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹកកសាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀតដើម្បីធានានិរន្តរភាពនៃជ័យជម្នះគណបក្សប្រជាជនកម្ពុជា និងអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាបម្រើជាតិ និងប្រជាជន បន្តការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបន្ថែមទៀត៕​ អត្ថបទ ៖ ដាវណ្ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        52
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm