បេក្ខជនជាង២ពាន់នាក់ មកពីខេត្ត៣ ប្រឡងប្រជែងយកតំណែងគ្រូបឋមសិក្សា ១២០កន្លែង នៅមណ្ឌល UHS

2026/10/28 03:16:09 pm        146

បេក្ខជនមកពីខេត្តកំពង់ធំ ពោធិ៍សាត់ និងប៉ៃលិន សរុបចំនួន ២ ០៨២នាក់ បានមកដល់មណ្ឌលប្រឡងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដោយប្រកួតប្រជែងយកតំណែងសរុបចំនួន១២០កន្លែង។

នៅបរិវេណមណ្ឌលប្រឡង បេក្ខជនបានមកជួបជុំគ្នាជាបន្តបន្ទាប់ ដោយអ្នកខ្លះអង្គុយរំឭកមេរៀន អ្នកខ្លះពិនិត្យព័ត៌មានបន្ទប់ប្រឡង ខណៈអ្នកផ្សេងទៀតរង់ចាំចូលមណ្ឌល ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីធានាសណ្តាប់ធ្នាប់ និងតម្លាភាពនៃដំណើរការប្រឡង។

សម្រាប់ការប្រឡងប្រជែងរបស់ក្រសួងមុខងារសាធារណៈ ក្នុងចំណោមបេក្ខជនទាំង ២,០៨២នាក់ ដែលបានដាក់ពាក្យប្រឡងនៅមណ្ឌល UHS មានបេក្ខជនសម្រាប់ប៉ុស្តិ៍បំពេញការងារនៅខេត្តកំពង់ធំចំនួន ១,២២៣នាក់ ប្រកួតប្រជែងយក ៧៤កន្លែង, ខេត្តពោធិ៍សាត់ចំនួន ៧០៧នាក់ ប្រកួតប្រជែងយក ៤០កន្លែង និងខេត្តប៉ៃលិនចំនួន ១៥២នាក់ ប្រកួតប្រជែងយក ៦កន្លែង។

មណ្ឌលប្រឡង UHS គឺជាមណ្ឌលមួយក្នុងចំណោមមណ្ឌលប្រឡងទាំង៦ ដែលត្រូវបានរៀបចំឡើងសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សានៅឆ្នាំនេះ។ ដើម្បីសម្រួលដល់ការប្រឡង គណៈកម្មការបានរៀបចំបន្ទប់ប្រឡងសរុបចំនួន៥៣បន្ទប់ នៅក្នុងអគារចំនួន៤ រួមមាន អគារមហាវិទ្យាល័យឱសថសាស្ត្រ អគារតេជោធិបតី សន្តិភាព អគារទី៣ និងអគារទី២ ដោយមានលេខបន្ទប់ប្រឡងចាប់ពី២២២ ដល់២៧៤។

សម្រាប់ការប្រឡងទូទាំង៦មណ្ឌល មានបេក្ខជនដាក់ពាក្យសរុបចំនួន ២០ ២៤៩នាក់ (ស្រី ១៤ ៤១៤នាក់) ប្រកួតប្រជែងយកតំណែងគ្រូបង្រៀនចំនួន ២ ៨៤៤កន្លែង សម្រាប់បំពេញតម្រូវការនៅតាមខេត្តចំនួន២៤ ដោយប្រើប្រាស់បន្ទប់ប្រឡងសរុប៥១៦បន្ទប់ មណ្ឌលទាំង៦ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) វិទ្យាស្ថានជាតិអប់រំ (NIE) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងសាលាភូមិន្ទរដ្ឋបាល (ERA)។

ការប្រឡងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ ដោយបេក្ខជនត្រូវប្រឡងលើវិញ្ញាសាចំនួន៣ រួមមាន ភាសាខ្មែរ ចាប់ពីម៉ោង១២៖៣០ ដល់ម៉ោង២រសៀល គណិតវិទ្យា ចាប់ពីម៉ោង២៖៣០ ដល់ម៉ោង៤រសៀល និងចំណេះដឹងទូទៅ ចាប់ពីម៉ោង៤៖៣០ ដល់ម៉ោង៦ល្ងាច។ វិញ្ញាសានីមួយៗមានរយៈពេល៩០នាទី និងពិន្ទុសរុប១០០៕

អត្ថបទដែលទាក់ទង

មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
2026/10/28 07:32:38 pm        1
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
2026/10/28 06:37:09 pm        1
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
2026/10/28 06:24:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.

2026/10/28 07:32:38 pm
​លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
2026/10/28 07:24:21 pm
​រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
2026/10/28 07:22:03 pm
​លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
2026/10/28 06:43:28 pm
​លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
2026/10/28 06:37:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm