កម្ពុជា ពង្រីកបណ្តាញតភ្ជាប់ផ្លូវអាកាសជាមួយកូរ៉េខាងត្បូង និងចិន តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

2026/10/28 03:40:14 pm        208

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានស្វាគមន៍ចំពោះការគ្រោងបើកដំណើរការជើងហោះហើរអន្តរជាតិថ្មីចំនួនពីរ មកពីសាធារណរដ្ឋកូរ៉េ និងសាធារណរដ្ឋប្រជាមានិតចិនមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI)។ ជើងហោះហើរទាំងនេះនឹងជួយគាំទ្រដល់កំណើនវិស័យទេសចរណ៍របស់កម្ពុជានិង​ការពង្រឹងបណ្តាញតភ្ជាប់អន្តរជាតិ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ថា ការបើកដំណើរការជើងហោះហើរអន្តរជាតិថ្មីទាំងពីរនេះ រួមមាន ទី១-ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways (TW)ដែលនឹងហោះហើរពីទីក្រុងសេអ៊ូល-អ៊ីនឈុន (ICN) មកកាន់ខេត្តសៀមរាប (SAI) ប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ នឹងប្រតិបត្តិការជើងហោះហើរជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៧ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ការដាក់ឱ្យដំណើរការជើងហោះហើរថ្មីនេះ គឺចំពេលដែលកម្ពុជាស្ថិតក្នុងរដូវកាលដែលមានភ្ញៀវទេសចរមកទស្សនាក្រាស់ក្រែលបំផុត។

ទី២- ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines (MU)ដែលមានផ្លូវហោះហើរពីទីក្រុងគុនមីង (KMG) មកកាន់ខេត្តសៀមរាប (SAI)។ ក្រុមហ៊ុននេះបានបង្កើនចំនួនជើងហោះហើរលើផ្លូវគុនមីង-សៀមរាប ពី ៣ ជើង ទៅ ៤ ជើងក្នុងមួយសប្តាហ៍ (ថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍ និងអាទិត្យ) ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800 ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៦។ការបន្ថែមជើងហោះហើរនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរពីតំបន់ភាគនិរតីនៃប្រទេសចិនមកកាន់កម្ពុជា។

ឯកឧត្តម បាននិយាយថា ការពង្រីកបណ្តាញតភ្ជាប់ផ្លូវអាកាសទាំងពីរនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ រួមមាន ពង្រឹងទំនាក់ទំនងជាមួយទីផ្សារទេសចរណ៍សំខាន់ៗចំនួនពីរនៅអាស៊ីឦសាន, បង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ខេត្តសៀមរាប, និងពង្រឹងតួនាទីរបស់ខេត្តសៀមរាប ក្នុងនាមជាគោលដៅទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌដ៏លេចធ្លោមួយ ព្រមទាំង ជំរុញវឌ្ឍនភាពនៃយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការធ្វើពិពិធកម្ម និងពង្រីកបណ្តាញតភ្ជាប់ផ្លូវអាកាសអន្តរជាតិ។

ឯកឧត្តម មានប្រសាសន៍ថា៖ «រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៅតែបន្តប្តេជ្ញាចិត្តក្នុងការសម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ជំរុញលទ្ធភាពចូលទៅកាន់ទីផ្សារ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍ ដើម្បីលើកកម្ពស់បណ្តាញតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា»។

របាយការណ៍ SSCA បង្ហាញថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ កំពុងប្រតិបត្តិការហោះហើរចំនួន ៣៥ ក្រុមហ៊ុន (ជាតិ ៤ និងអន្តរជាតិ ៣១) និងមានជើងហោះហើរ ជាមធ្យម ១១០០ជើង(ទ្វេទិស)ក្នុងមួយ​សប្តាហ៍ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មានចំនួនជើងហោះហើរច្រើនជាងគេចំនួន ៨២០ ជើង(ទ្វេទិស) ក្នុងមួយ សប្តាហ៍ តាមពីក្រោយដោយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) មានចំនួន ២៩២ ជើង(ទ្វេទិស) ក្នុងមួយសប្តាហ៍ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) មានចំនួន ៥២ ជើង/ សប្តាហ៍ (ទ្វេទិស)៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
2026/10/28 06:37:09 pm        1
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
2026/10/28 06:24:09 pm        1
ក្រសួងការងារ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងស្ថានភាពមានវិបត្តិ
2026/10/28 04:46:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%

2026/10/28 07:24:21 pm
​រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
2026/10/28 07:22:03 pm
​លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
2026/10/28 06:43:28 pm
​លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
2026/10/28 06:37:09 pm
​[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
2026/10/28 06:35:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm