ព្រះខ័នរាជ ជួបម្ចាស់ផ្ទះ Tampines Rovers ល្ងាចនេះ ខណៈលោក McConkey រក្សាជំហរដដែល

2026/10/29 11:02:32 am        109

ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុមផ្ទះ Tampines Rovers FC របស់សិង្ហបុរី នាវេលាម៉ោង ៥ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងពេលវេលានៅកម្ពុជា ក្នុងជំនួបជើងទី១ នៃការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two ឆ្នាំ២០២៦/២៧ ពូលG នៅកីឡដ្ឋាន Jalan Besar។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Matthew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង នៅតែរក្សាជំហរដដែល ពោលគឺមិនខុសពីការប្រកួតកន្លងមកទល់ក្រុមប៉ុន Machida Zelvia ក៏ដូចជាក្រុម Shanghai Shenhua របស់ចិនឡើយ ពោលគឺក្រុមព្យាយាមធ្វើ និងលេងតាមការរៀបចំឲ្យបានខ្លាំងបំផុត ពិសេសគឺការព្យាយាមគ្រប់គញរងការប្រកួត តាមរយៈការគ្រប់គ្រងបាល់ ក៏ដូចជាការព្យាយាមបង្កើតឱកាសឲ្យបានច្រើនតាមដែលអាចធ្វើបាន។

យ៉ាងណាលោកចាត់ទុកជំនួបទល់ក្រុម Tampines Rovers FC នៅតែជាជំនួបដ៏លំបាក ដ្បិតក្រុមខ្លាំងរបស់សិង្ហបុរីមួយនេះ គឺជាក្រុមពិបាកស្មានអំពីយុទ្ធសាស្ដ្រនៃការរៀបចំ ហើយពួកគេក៏អាចធ្វើរឿងភ្ញាក់ផ្អើលជាច្រើនដែរ គ្រាន់តែអ្វីដែលជាចំណុចដូចគ្នា គឺក្រុមទាំងពីរ ពុំមានពេលច្រើនដើម្បីរៀបចំក្រុមដូចគ្នា។ ដូច្នេះព្រះខ័នរាជស្វាយរៀង នឹងព្យាយាមរៀបចំគ្រប់យ៉ាងជាមួយកីឡាករ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែ ដើម្បីប្រជែង ៣ពិន្ទុ ព្រោះជាពិន្ទុដ៏សំខាន់ និងជាក្ដីសង្ឃឹមដើម្បីបន្ដដំណើរទៅមុខ។

ដោយឡែកកីឡាករ Rui Pires ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង បានលើកឡើងស្រដៀងគ្នានឹងគ្រូបង្វឹក ទោះបីត្រូវប្រឈមក្រុមដែលពិបាកស្មាន តែអ្វីដែលសំខាន់ គឺការដឹងពីយុទ្ធសាស្ដ្រដែលក្រុមត្រូវប្រើ ជាមួយការត្រៀមខ្លួនរួចរាល់ ដើម្បីដណ្ដើម ៣ពិន្ទុ ព្រោះនេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុម ហើយក៏សង្ឃឹមថា អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា នឹងគាំទ្រការប្រកួតនេះ ទោះបីមិនបានចូលរួមទស្សនាផ្ទាល់ គ្រាដែលក្រុមនឹងព្យាយាមដើម្បីដណ្ដើម ៣ពិន្ទុត្រឡប់មកកម្ពុជាវិញ។

គួរដឹងថា ១សប្ដាហ៍ក្រោយជំនួជំនួបជុំទី១ នេះ ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមន៍ក្រុម Tampines Rovers FC វិញម្ដង នាថ្ងៃទី៥ ខែវិច្ឆិកា មុនបន្ដទទួលស្វាគមន៍ក្រុមខ្លាំងជប៉ុន Machida Zelvia នាថ្ងៃទី២៦ ខែវិច្ឆិកា និងចុងក្រោយព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Shanghai Shenhua នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ក្នុងពូលឡើងទៅវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

គ្រូភ្នំពេញក្រោន ប្ដេជ្ញាធ្វើឲ្យអ្នកគាំទ្រមានមោទនភាពជាថ្មី មុនជួបក្រុម Kitchee ក្នុងពានកម្រិតទី២ ទ្វីបអាស៊ីយប់នេះ
2026/10/29 11:51:35 am        1
ព្រះខ័នរាជ ជួបម្ចាស់ផ្ទះ Tampines Rovers ល្ងាចនេះ ខណៈលោក McConkey រក្សាជំហរដដែល
2026/10/29 11:02:32 am        1
ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
2026/10/28 12:07:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ ការគ្រងរាជ្យសម្បត្តិរបស់ព្រះបាទនរោត្តមសីហមុនីបានបន្តធានាឯកភាពជាតិ

2026/10/29 01:05:49 pm
​រដ្ឋមន្ត្រីវប្បធម៌ ថ្លែងអំណរគុណតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសង្គម ដែលជួយគាំទ្រវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា
2026/10/29 12:55:56 pm
​វីងសបនិងសាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញវីងសប នៅតាមស្ថានីយប្រេងឥន្ធនៈសាវីម៉ិច
2026/10/29 12:52:49 pm
​អ្នកដំណើរ​លើនាវាទេសចរណ៍ Odyssey ឈប់សំចតនៅកម្ពុជាដើម្បីបន្តដំណើរតាមផ្លូវផ្សេង​ ក្រោយនាវាអស់ថវិកា​ដោយសារ​តម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់​ ​
2026/10/29 12:39:40 pm
​កម្ពុជាទទួលបានជំនួយមូលនិធិអន្តរជាតិជាង៦២ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីពង្រឹងការគ្រប់គ្រងបធនធានជីវៈចម្រុះ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
2026/10/29 12:35:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/29 04:54:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:06:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm