អ្នកជំនាញសេដ្ឋកិច្ច៖ ហ្វ្រង់កូហ្វូនីជាឱកាសសម្រាប់កម្ពុជា​ពង្រីកទីផ្សារ​ទាក់ទាញទុន​វិនិយោគអន្តរជាតិ

2026/10/29 12:06:55 pm        124

អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់កម្ពុជា ត្រូវបានចាត់ទុកថាជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈការចូលរួមរបស់ថ្នាក់ដឹកនាំ និងគណៈប្រតិភូពីបណ្តាប្រទេស និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ព្រឹត្តិការណ៍នេះក៏អាចបើកឱកាសឱ្យកម្ពុជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញដៃគូវិនិយោគថ្មីៗ និងពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកផងដែរ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃប្រទេសជាសមាជិក ព្រមទាំងដៃគូពាក់ព័ន្ធ។ លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិន វីម៉ូ កម្ពុជា (VMOVE Cambodia) បានមើលឃើញថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់មួយសម្រាប់កម្ពុជា ដោយសារសហគមន៍ហ្វ្រង់កូហ្វូនីមានប្រទេសជាសមាជិក និងដៃគូជាច្រើន ដែលអាចបង្កើតឱកាសថ្មីៗសម្រាប់ការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លោកបណ្ឌិតបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ។ ជាពិសេស កម្ពុជាអាចប្រើប្រាស់វេទិកានេះដើម្បីផ្សព្វផ្សាយពីវិស័យដែលមានសក្តានុពលទាក់ទាញវិនិយោគិន ដូចជា កសិកម្ម និងកសិ-ឧស្សាហកម្ម ការកែច្នៃកសិផល ឧស្សាហកម្ម និង ទេសចរណ៍ និង បច្ចេកវិទ្យាឌីជីថល ដែលវិស័យទាំងនេះសុទ្ធតែជាផ្នែកដែលកម្ពុជាកំពុងផ្តល់អាទិភាពក្នុងការអភិវឌ្ឍ និងជំរុញការវិនិយោគ។

លោកបណ្ឌិតមើលឃើញទៀតថា ក្រៅពីការទាក់ទាញទុនវិនិយោគពីបរទេស កិច្ចប្រជុំកំពូលនេះក៏អាចផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់កម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងសហគ្រិន វិនិយោគិន និងដៃគូពាណិជ្ជកម្មអន្តរជាតិ ជាមួយសហគ្រាសក្នុងស្រុកអាចស្វែងរកអតិថិជនថ្មីៗ ពង្រីកទីផ្សារនាំចេញ ស្វែងរកប្រភពវត្ថុធាតុដើម និងបច្ចេកវិទ្យាទំនើប ព្រមទាំង សិក្សាពីបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម ការកែលម្អគុណភាពផលិតផល និងការបង្កើនផលិតភាព។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ មិនត្រឹមតែជាឱកាសសម្រាប់កម្ពុជាបង្ហាញមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់វិស័យឯកជន និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ចាប់យកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង បង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

សូមបញ្ជាក់ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) មានទំហំសេដ្ឋកិច្ចសរុប (GDP Nominal) ប្រមាណ ១៨,២៨ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងប្រហែល ១៦% ទៅ ២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។ ចំណែកឯ ទំហំទីផ្សារវិញ ក្រុមប្រទេសសមាជិកទាំងនេះមានប្រជាជនសរុបជាង ១,២ ពាន់លាននាក់ ក្នុងនោះមានអ្នកប្រើប្រាស់ភាសាបារាំងសកម្មប្រមាណ ៣៩៦ លាននាក់៕អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ ការគ្រងរាជ្យសម្បត្តិរបស់ព្រះបាទនរោត្តមសីហមុនីបានបន្តធានាឯកភាពជាតិ
2026/10/29 01:05:49 pm        1
រដ្ឋមន្ត្រីវប្បធម៌ ថ្លែងអំណរគុណតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសង្គម ដែលជួយគាំទ្រវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា
2026/10/29 12:55:56 pm        1
វីងសបនិងសាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញវីងសប នៅតាមស្ថានីយប្រេងឥន្ធនៈសាវីម៉ិច
2026/10/29 12:52:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ ការគ្រងរាជ្យសម្បត្តិរបស់ព្រះបាទនរោត្តមសីហមុនីបានបន្តធានាឯកភាពជាតិ

2026/10/29 01:05:49 pm
​រដ្ឋមន្ត្រីវប្បធម៌ ថ្លែងអំណរគុណតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសង្គម ដែលជួយគាំទ្រវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា
2026/10/29 12:55:56 pm
​វីងសបនិងសាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញវីងសប នៅតាមស្ថានីយប្រេងឥន្ធនៈសាវីម៉ិច
2026/10/29 12:52:49 pm
​អ្នកដំណើរ​លើនាវាទេសចរណ៍ Odyssey ឈប់សំចតនៅកម្ពុជាដើម្បីបន្តដំណើរតាមផ្លូវផ្សេង​ ក្រោយនាវាអស់ថវិកា​ដោយសារ​តម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់​ ​
2026/10/29 12:39:40 pm
​កម្ពុជាទទួលបានជំនួយមូលនិធិអន្តរជាតិជាង៦២ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីពង្រឹងការគ្រប់គ្រងបធនធានជីវៈចម្រុះ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
2026/10/29 12:35:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/29 04:54:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:06:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm