ឯកឧត្តម លេង ផាលី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី២ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

2022/05/22 10:47:07 pm        244

កំពង់ស្ពឺ​ ៖​ ឯកឧត្តម លេង ផាលី អនុប្រធានទី១ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ឱរ៉ាល់ ទទួលបន្ទុក៤ឃុំ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ និងសមា​ជិក សមាជិកា​គណបក្សប្រជាជនកម្ពុជា បើកយុទ្ធ​នា​​ការឃោសនាបោះឆ្នោតថ្ងៃទី២ ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទាំង៤ឃុំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

​ឯកឧត្តម លេង ផាលី អនុប្រធានទី១ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ឱរ៉ាល់ ទទួលបន្ទុក៤ឃុំ, ទី១/ឃុំ ហោងសំណំ ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត គិន ប៊ុនលី ​ប្រធានក្រុម​ការងារ​ថ្នាក់កណ្ដាល, ទី២/ឃុំ ត្រពាំងជោ ដឹកនាំដោយឯកឧត្តម សាន វណ្ណេត ​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល, ទី៣/ឃុំ រស្មីសាមគ្គី ដឹកនាំដោយឯកឧត្តម ពាង ផារ័ត្នប្រធានក្រុមការងារថ្នាក់កណ្ដាល និងទី៤/ឃុំ តាសាល ដឹកនាំដោយលោក ចែម សារី ប្រធានក្រុមការងារ និងលោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានទី១ បានថ្លែងនៅក្នុងឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ថា៖ដោយអនុវត្តតាមច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រតិទិននៃការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបាន​កំណត់​រយៈ​ពេល​១៤ថ្ងៃ គឺពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា​ឆ្នាំ២០២២ ។ ដោយឡែក​ថ្ងៃនេះ​ជាថ្ងៃ​ទី២​នៃយុទ្ធនាការឃោសនាបោះឆ្នោត ហើយគណៈកម្មាធិការគណបក្សឃុំ​/សង្កាត់យើង​បានឯក​ភាព​យក​ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃហែរក្បួនឃោសនា ដើម្បីបង្ហាញកម្លាំង និងផ្សព្វ​ផ្សាយ​កម្ម​វិធីនយោបាយរបស់គណបក្សដល់មជ្ឈដ្ឋានប្រជាជន មហាជន ក្នុងភូមិចំណុះរបស់ឃុំ​/សង្កាត់​ក្នុងគោលដៅទាក់ទាញការគាំទ្រពីសំណាក់ប្រជាជន មហាជន ដើម្បីដណ្ដើមប្រៀបនយោបាយ​ជូន​គណបក្សប្រជាជនកម្ពុជាយើង ។ 

​ឯកឧត្តម លេង ផាលី បានបន្តទៀតថា ក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ គណបក្ស​ប្រជាជ​ន​កម្ពុជា​ បានសម្រេចនូវស្នាដៃជាប្រវត្តិសាស្រ្ត គឺបានសង្គ្រោះជីវិតប្រទេសជាតិ និងប្រជាជន​កម្ពុជា​ឲ្យរស់​ឡើងវិញពីរបបប្រល័យពូជសាសន៍ និងការពារការវិលត្រឡប់នៃរបបដ៏ឃោឃៅនេះ និងបាន​ធ្វើ​ជា​ស្នូលនៃការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរ៉ាំរ៉ៃ បង្កើតបានសុខសន្តិភាពពេញលេញ ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធមនុស្ស និងសម្រេចនូវ​ការ​បោះឆ្នោ​ត​យ៉ាង​ទៀងទាត់ទាំងបោះឆ្នោតសភា ព្រឹទ្ធសភា បោះឆ្នោតឃុំ-សង្កាត់ បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត បោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក តាមការកំណត់នៃរដ្ឋធម្មនុញ្ញ ដោយទទួលបានការគាំទ្រ និងសាទរពី​សំណាក់​សមាគមជាតិ និងអន្តរជាតិ។ ​កម្ពុជាបានស្ថិតក្នុង​ចំណោម​ប្រទេសមាន​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​នៅលើពិភពលោក ដោយឡែកក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ គណបក្សប្រជាជន​កម្ពុជា​យើងបានពុះពារគ្រប់ឧបសគ្គ ដើម្បីការពារសុខមាលភាព និងអាយុជីវីតរបស់ប្រជាជនយើង ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសលំដាប់ទី២ បន្ទាប់ពីប្រទេសអេមីរ៉ាអារ៉ាប់រួម ដែលជា​ប្រទេស​ដែល​ងើបចេញពីជំងឺកូវីដ-១៩ បានលឿនជាងគេនៅលើពិភពលោក។ ដូច្នេះសមិទ្ធផលដ៏ធំធេង និងមិនអាចកាត់ថ្លៃបានខាងលើនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្ត​ដែលគណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បានជូនជាតិ និងប្រជាជនកម្ពុជា ដូចនេះការឃោសនាក្នុងអំឡុងពេលយុទ្ធនា​ការឃោស​នា​បោះឆ្នោតរយៈពេល ១៤ ថ្ងៃនេះ គឺមានគោលបំណងជាមូលដ្ឋាន ដោយរក្សា និងពង្រឹងប្រៀប​ឈ្នះ​របស់គណបក្សប្រជាជនកម្ពុជាយើង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ដើម្បីឈានទៅសម្រេចជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

​ឯកឧត្តម លេង ផាលី សូមថ្លែងនូវសេចក្ដីអំណរអរគុណចំពោះមន្រ្តីក្រុមការងារ និងមន្រ្តី​គណ​បក្សគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការពង្រឹងពង្រីកកម្លាំងបក្ស និងការខិតខំប្រឹង​ប្រែង​ក្នុង​ការ​ចាត់តាំងអនុវត្តគ្រប់សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត សំដៅដណ្ដើមជោគជ័យ​ដាច់​ខាត​លើ​ការ​បោះឆ្នោត៕​អត្ថបទ​៖រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm