គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ

2026/10/30 12:06:26 pm        129

ការអញ្ជើញចូលរួមប្រកួតក្នុងពានរង្វាន់អន្ដរជាតិជាបន្ដបន្ទាប់ គឺជាឱកាសដ៏ល្អ សម្រាប់វាស់ស្ទង់សមត្ថភាព បង្ហាញ និងជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ក្នុងសាលនៅកម្ពុជា។

នេះបើតាមការគូសបញ្ជាក់របស់លោក នៃ ប៊ុនសុភ័ត្រា គ្រូបង្វឹកក្រុម Lucky FC ក្រោយទទួលបានការអញ្ជើញចូលរួមប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់អន្ដរជាតិ The 10th Dong Thap Television International Futsal Tournament 2026 នៅប្រទេសវៀតណាម នាដើមខែវិច្ឆិកាខាងមុខ បន្ទាប់ពីក្រុមតំណាងកម្ពុជាមួយនេះ ទើបទទួលបានការអញ្ជើញ និងចូលរួមការប្រកួតអន្ដរជាតិមួយ នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែកញ្ញាកន្លងទៅ។

លោក នៃ ប៊ុនសុភ័ត្រា បានសម្ដែងក្ដីរីករាយ ដែល Lucky FC ត្រូវបានអញ្ជើញចូលរួមការប្រកួតអន្ដរជាតិបន្ដបន្ទាប់ ស្របទៅនឹងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្លិប ក្នុងការជំរុញឲ្យមានការប្រកួតប្រជែង ទាំងក្នុង និងក្រៅប្រទេស សំដៅដុសខាតសមត្ថភាព និងអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើន។ ដូច្នេះបេសកកម្មចូលរួមការប្រកួតអន្ដរជាតិ នៅប្រទេសវៀតណាម នាពេលដ៏ខ្លីខាងមុខ គឺជារឿងដ៏ល្អ ទោះបីជាពានកម្រិតថ្នាក់ខេត្តយ៉ាងណាក្ដី។

ជាមួយគ្នាកីឡាករវ័យក្មេង ណាហ៊្សែ អារ៉ាហ្វាត បានបង្ហាញការសប្បាយរីករាយ ដែលមានឱកាសចូលរួមប្រកួតអន្ដរជាតិ ហើយបានតាំងចិត្តយ៉ាងមុតមាំ នឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ហើយក៏សង្ឃឹមថា បេសកកម្មតំណាងកម្ពុជានេះ នឹងទទួលបានកម្លាំងចិត្ត និងការគាំទ្រពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ក្នុងសាលកម្ពុជាផងដែរ។

គួរដឹងថា ការប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់អន្ដរជាតិ The 10th Dong Thap Television International Futsal Tournament 2026 គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅខេត្ត Dong Thap ប្រទេសវៀតណាម ដោយមានបេក្ខភាព ៨ក្រុមចូលរួម ក្នុងនោះមាន ៦ក្រុមជាបេក្ខភាពតំណាងក្រុមម្ចាស់ផ្ទះ គ្រាដែល ២ក្រុមទៀត គឺជាក្រុមភ្ញៀវ ដែលអញ្ជើញចូលរួម ក្នុងនោះគឺមានក្រុម Lucky FC តំណាងកម្ពុជា និង ១ក្រុមទៀតមកពីថៃ។

យោងតាមរូបមន្ដការប្រកួតនឹងបែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះយកក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមរងបរាជ័យនៅវគ្គ ៤ក្រុមចុងក្រោយ នឹងទទួលបានចំណាត់ថ្នាក់លេខ៣ ស្ទួន ខណៈក្រុមឈ្នះ ត្រូវឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមពានតែម្ដង៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
2026/10/30 12:06:26 pm        1
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
2026/10/30 11:21:57 am        1
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
2026/10/30 10:53:08 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរជំរុញការផ្សព្វផ្សាយឱ្យពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រ ដើម្បី​ត្រៀម​ខ្លួន​បោះឆ្នោត​នៅឆ្នាំក្រោយ

2026/10/30 02:29:10 pm
​អគារស្ថានីយអ្នកដំណើរ​ពិសេស VIP នៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេច​ការ​សាងស់​បាន ៩៨%​ហើយ
2026/10/30 02:19:01 pm
​លេខាធិការដ្ឋាននៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីហាត់សមត្រៀមទទួលគណៈប្រតិភូ
2026/10/30 02:09:52 pm
​អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទាន​សរុប ៨៨៧លានដុល្លារ គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា
2026/10/30 02:05:19 pm
​សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ចៀសសង្គ្រាម
2026/10/30 01:58:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:46:03 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm